មនុស្ស​​មួយ​ចំនួន​នៅ​​តែ​បន្ត​រស់​នៅ​ក្នុង​សង្កាត់​យ៉ាមូក​នៃ​​រដ្ឋ​ធានី​ដាម៉ាស់​​​ ទោះ​មាន​ការ​​ទម្លាក់​គ្រាប់​បែក​ និង​វាយ​ប្រហារ​​ជាង ៧ឆ្នាំ​

148

ស៊ីរី៖ សង្កាត់​យ៉ាមូក​ក្នុង​រដ្ឋ​ធានី​ដាម៉ាស់​ បាន​ផ្លាស់​ប្ដូរ​​ការ​គ្រប់​គ្រង​ជា​ច្រើន​លើក​​ នៅ​ក្នុង​សង្គ្រាម​​ប្រទេស​ស៊ីរី​ ចេញ​ពី​ការ​គ្រប់​គ្រង​​របស់​ពួក​ឧទ្ទាម​ទៅ​ស្ថិត ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម និង​ត្រឡប់​​ទៅ​ស្ថិត​ក្រោម​​​គ្រប់​គ្រង​របស់​​កង​កម្លាំង​រដ្ឋាភិបាល​​វិញ ប៉ុន្តែ​លោក អាប៊ូ នីម មិន​បាន​ផ្លាស់​ប្ដូរ​ទីកន្លែង​រស់​នៅ​ទេ។

​​​លោក​នៅ​តែ​រស់​នៅ​ក្នុង​ផ្ទះ​​ជុំ​ជាមួយ​គ្រួសារ​​របស់​គាត់ និង​សុខន​មួយ​ក្បាល​​​ ស៊ូទ្រាំ​ជាមួយ​ការ​​ទម្លាក់​គ្រាប់​បែក​ជា​រៀង​រាល់​លើក​, ការ​ហ៊ុម​ព័ទ្ធ និង​ការ​វាយប្រហារ​​ដ៏​សាហាវ​​អស់​រយៈ​ពេល​ជាង ៧ឆ្នាំ​​កន្លង​​មក​នេះ និង​ការ​​ចិញ្ចឹម​សត្វ​​ព្រាប​​នៅ​លើ​ដំបូង​ផ្ទះ​​របស់​គាត់​ ខណៈ​​មនុស្ស​បាន​ភៀស​ខ្លួន​ក្នុង​ពេល​វាយប្រហារ​​ បណ្ដេញ​​ពី​​ក្រុម​មួយ​ទៅ​ក្រុម​មួយ​។ ចាប់​តាំង​ពី​កង​ទ័ព​​យក​បាន​តំបន់​មួយ​នេះ ​​ត្រឡប់​មក​វិញ​ប្រហែល ៥ខែ​កន្លង​មក​ លោក​បាន​​សម្អាត​កម្ទេច​ថ្ម​បាក់​បែក​​ចេញ​ពី​​​តាម​ដង​ផ្លូវ​នានា​ និង​​ជួស​ជុល​​លំនៅឋាន​​មួយ​ចំនួន​​ដែល​ត្រូវ​​គេ​បោះ​បង់​ចោល​។

អាប៊ូ នីម មាន​ដើម​កំណើត​​ជា​ជន​ជាតិ​​ប៉ាឡេស្ទីន ​មាន​ហាង​​លក់​​បង្អែម​​ផ្ទាល់​ខ្លួន​​មួយ​។ ​គាត់​បាន​និយាយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​​កាល​ពី​ ៧ឆ្នាំ​កន្លង​មក​នេះ​ថា អាវុធ​ទាំង​នេះ​មិន​មែន​ជា​សម្ភារៈ​របស់​ខ្ញុំ​ទេ​ ហើយ​ការ​បង្ហូរ​ឈាម​គ្នា​មិន​​មែន​ជា​រឿង​ល្អ​ទេ៕​​

អត្ថបទ៖ រិទ្ធី