ក្រុម​បេក្ខជន​គណបក្ស​ប្រជាធិប​តេយ្យ​សន្យា​ធ្វើ​ឲ្យ​រឿង​ក្ដី​ចោទ​ប្រកាន់​លោក Trump​ ដំណើរ​ការ​ទៅមុខ​

358

អាមេរិក៖ ខណៈ​ដែល​ការ​ជជែក​ដេញដោល​ ស្ដីពី​ការចោទប្រកាន់​ទូទាំង​ប្រទេស នឹង​ត្រូវ​បញ្ជូន​ទៅដល់​ព្រឹទ្ធសភា​អាមេរិក ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​បាន​ប្រជែង​ យក​ការតែងតាំង​ក្នុង​គណបក្ស​របស់​ខ្លួន ដើម្បី​ជំនួស​តំណែង​ប្រធានាធិបតី​ Donald Trump កំពុង​ធ្វើ​ឱ្យ​ប៉ះទង្គិច​គ្នាក្នុង​ការ​ព្យាយាម​យកឈ្នះ​មនុស្ស​ម្នាក់​ ដែល​នៅ​តែ​មាន​ការ​គាំទ្រ​ឲ្យ​ធ្វើជា​ប្រធានាធិបតី​។

នៅ​ឯ​ការ​ជជែក​ដេញដោល​នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ បេក្ខជន​ប្រធានាធិបតី​សមាជិក​ព្រឹទ្ធសភាលោក​ស្រី Amy Klobuchar ​នៃ​រដ្ឋ​មី​នី​សូ​តា​បាន​និយាយ​ថា ​ស្ថានភាព​របស់​លោក Trump គឺ​ធ្ងន់ធ្ងរ​ជាង​ការ​ជជែក​ដេញដោល​អំពី​ការចោទប្រកាន់​ទម្លាក់​តំណែងអតីត​ប្រធានាធិបតី​លោក Richard Nixon ​ទៅទៀត​។​ លោកស្រី​បាន​និយាយ​ថា ប្រសិនបើ​ប្រធានាធិបតី Trump គិត​ថា​ លោក​មិន​គួរ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ទេ​នោះ លោក​មិន​គួរ​ភ័យខ្លាច​ក្នុង​ការ​បញ្ជូន​សាក្សី​ផ្ទាល់ខ្លួន​របស់​លោក​ទេ​”។

បេក្ខជន​ប្រធានាធិបតីលោក​ Bernie Sanders ​និង​លោកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ ២​រូប​ផ្សេងទៀត​ដែល​នឹង​ចូលរួម​ជាមួយលោកស្រី Klobuchar​ ទំនងជា​នឹង​ចូល​រួម​ក្នុង​ការ​ជំរំ​ជម្រះក្ដី​ ការ​ចោទ​ប្រកាន់​ទម្លាក់​តំណែង​នេះនៅ​ដើម​ឆ្នាំក្រោយ​ ដោយ​ផ្តោត​លើ​តម្រូវការ​ក្នុង​ការ​បណ្ដេញ​ចេញ​ នូវ​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថាជា​អំពើពុករលួយ​របស់​លោក Trump។​ លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​បាន​និយាយ​ថា​ ”យើង​ត្រូវ​ស្តារ​ឡើង​វិញ​នូវ​ភាព​សុចរិត​នៃ​តំណែង​ប្រធានាធិបតី”​៕

អត្ថបទ៖ សុខ​មាន