ក្រុម​រដ្ឋ​អ៊ីស្លាម​​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាន់​តែ​រឹង​មាំ​ឡើង​វិញ​ ក្រោយ​បាត់បង់​ដែនដី​ចុង​ក្រោយ​កាល​ពី ​២​ឆ្នាំ​មុន​

596

អ៊ីរ៉ាក់៖ មាន​សញ្ញា​ជាច្រើន​កំពុង​បង្ហាញ​ថា ​ក្រុម​រដ្ឋ​អ៊ី​ស្លាម​កំពុង​កកើត​ឡើងវិញ​​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ រយៈ​ពេល​ ២​ឆ្នាំ​បន្ទាប់ពី​ការបាត់បង់​ដែនដី​ចុងក្រោយ​របស់​ខ្លួន ​នៅ​ក្នុង​ប្រទេស​នេះ។ ក្រុម​មន្ត្រី​ចារកម្ម​ឃើ​ត​ និង​លោក​ខាង​លិច​បាន​ប្រាប់​សារព័ត៌មាន​ BBC ថា វត្តមាន​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​គឺជា​ពួក​បះបោរ​ដ៏​សកម្ម​បំផុត​មួយ​ ហើយ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ីស្លាម​កំពុង​កើន​ឡើង​។

យោង​តាម​លោក​ Lahur Talabany ជា​មន្ត្រី​មកពី​អង្គភាព​ប្រឆាំង​ភេរវកម្ម​ របស់​កង​កម្លាំង​ឃើ​ត​បាន​និយាយ​ថា ​ពេលនេះ​ក្រុម​រដ្ឋ​អ៊ីស្លាម​មាន​ជំនាញ និង​គ្រោះថ្នាក់​ខ្លាំង​ជាង​ក្រុម​អាល់​កៃ​ដា​ទៅទៀត​។ លោក​ថា ពួកគេ​មាន​បច្ចេកទេស និង​យុទ្ធសាស្ត្រ​កាន់តែ​ប្រសើរ​ ក៏ដូចជា​មាន​លុយ​ច្រើន​សម្រាប់​ចំណាយ​។ ពួកគេ​អាច​ទិញ​រថយន្ត​អាវុធ, ការ​ផ្គត់ផ្គង់​អាហារ ​និង​យុទ្ធោបករណ៍​ជាដើម។ ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​ក៏​ទទួល​បាន​ផលប្រយោជន៍​ ពី​ទំនាក់ទំនង​បែកបាក់​រវាង​ទីក្រុង​បា​ដា​ដ ​និង​រដ្ឋាភិបាល​តំបន់​ឃើ​ត​ផង​ដែរ ក្រោយ​ការបោះឆ្នោត​ប្រជាមតិ​ទាម​ទារ​ឯករាជ្យ​ របស់​ក្រុម​កងកម្លាំង​ឃើ​ត​ក្នុង​ឆ្នាំ​២០១៧៕

អត្ថបទ៖ សុខ​មាន