អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ នឹង​ផ្តល់​ឱកាស​ដល់​ស្ត្រី​៥០​ភាគរយ​សម្រាប់​ក្របខ័ណ្ឌ​ថ្មី

162

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ បានប្រកាសថា​ នឹង​ផ្តល់​ឱកាស​ដល់​ស្ត្រី​៥០​ភាគរយ​សម្រាប់​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ នៅ​ឆ្នាំ​២០២០​ ខាងមុខនេះ ​ហើយ​នឹង​ផ្តល់​៣០​ភាគរយ​ដល់​ស្ត្រី​សម្រាប់​ភាពជា​អ្នក​ដឹក​ នាំ​ក្នុង​នាយកដ្ឋាន​មួយ​នេះ ​ដើម្បី​រួមចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល កម្ពុជា​ក្នុង​ការ​បញ្ជ្រាប​យេនឌ័រ​នោះ​។

ថ្លែង​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ របស់​អគ្គនាយកដ្ឋាន​អត្ត សញ្ញាណកម្ម​ឆ្នាំ​២០២០២០២៣​ នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ​កង សុខន អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ​បាន​លើកឡើងថា​ រាជរដ្ឋាភិបាល​បាន​ចាត់ទុក ស្ត្រី​មាន​តួនាទី​សំខាន់​នៅក្នុង​សេដ្ឋកិច្ច ​និង​សង្គម​។​ដូច្នេះ ​អគ្គនាយកដ្ឋា​ន​អត្តសញ្ញាណ​កម្ម​នឹង​ផ្តល់ ​ឱកាស​ដល់​ស្ត្រី​ឲ្យ​ស្មើនឹង​បុរស​ដែរ​នៅ​ក្នុង​ការ​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​នាពេល​ខាងមុខនេះ​។

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន បានលើកឡើង​ទៀតថា​ ការបន្ត​លើកកម្ពស់​ស្ត្រី តាម រយៈ​ការ​បង្កើន​សមាមាត្រ និង​ការ​ពង្រឹង​សមត្ថភាព​ស្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម ជាតិ​ក្រសួង​ស្ថាប័ន​ទាំង​កម្រិត​នយោបាយ ​និង​កម្រិត​ជំនាញ​។ ​ការធ្វើ​បច្ចុប្បន្នភាព​ និង​ការអនុវត្ត​ផែន ការ​យុទ្ធសាស្ត្រ​នារីរតនៈ​ ដោយ​បន្ត​ជំរុញ​ការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​គោលនយោបាយ ​ និង​ផែនការ​អភិវឌ្ឍន​គ្រប់ផ្នែក ​គ្រប់​វិស័យ​និង​គ្រប់​កម្រិត​. បន្ត​លើកកម្ពស់​សហគ្រិនភាព​របស់​ស្ត្រី​តាមរយៈ​ការពង្រីក​ កម្មវិធី​អប់រំ​និង​បណ្តុះប​ណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រី​.​ព្រមទាំង​បន្ត​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ ស្ត្រី និង​គ្រួសារ​ខ្មែរ​តាមរយៈ​ការ​បង្កើន​ការ​វិនិយោគ​លើ​សមភាព​យេនឌ័រ ​និង​ការ​ពង្រឹង​ភាពជា​ដៃគូ រវាង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ទប់ស្កាត់​ការ​ជួញដូរ ​និង​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ​ជាដើម​។

បើ​តាម​លោកជំទាវ​ឧ​ត្ត​ម​សេនីយ៍​ឯក ឌុ​ច ដា​ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​លើកឡើងថា ​ចក្ខុវិស័យ​របស់​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ​គឺជា​ការ​ពង្រឹង​សម ភាព​យេនឌ័រ ដោយ​បន្ត​លើកកម្ពស់​តួនាទី​ធ្វើ​សេចក្តីសម្រេចចិត្ត​ ចាប់ពី​ថ្នាក់​ការិយាល័យ​ដល់​ថ្នាក់ អគ្គ នាយកដ្ឋាន​ជូន​ដល់​ស្ត្រី​តាមរយៈ​បង្កើន​សមាមាត្រ​ធៀប​ទៅ​នឹង​បុរស​ដែល​មាន​ក្នុង​រចនាសម្ព័ន្ធ​ស្រាប់ យ៉ាងតិច​ចំនួន​៥០​ភាគរយ និង​ការ​ពង្រឹង​សមត្ថភាព​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​និង​មន្ត្រី​តាម​បណ្តា​នាយកដ្ឋាន ចំណុះ​អគ្គនាយកដ្ឋាន​លើ​ជំនាញ​វិជ្ជាជីវៈ​អត្តសញ្ញាណ​កម្ម​ និង​ជំនាញ​ឯកទេស​ផ្សេងៗ​ទៀត ដែល ពាក់ព័ន្ធ​នឹង​ការងារ​អត្តសញ្ញាណ​កម្ម ព្រមទាំង​ការចូលរួម​លើ​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួ សារ​ខ្មែរ​។

ជាមួយគ្នា​នោះដែរ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន ​ក៏បាន​អំពាវនាវ​ដល់​ប្រធាន​នាយក ដ្ឋា​ន​ទាំងអស់​ត្រូវ​យក​ផែន​ការដែល​អត្តសញ្ញាណ​កម្ម​បាន​កំណត់​នេះ​យក​ទៅ​ផ្សព្វផ្សាយ​បន្ត ដល់ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​និង​មន្ត្រីក្រោម​ឱវាទ​ចំណុះ​នាយកដ្ឋាន​នីមួយៗ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី ចូលរួម​អនុវត្ត​ឲ្យ​បាន​សកម្ម​និង​ការទទួលខុសត្រូវ ​ឆ្លើយតប​ទៅ​នឹង​ចក្ខុវិស័យ​របស់​អគ្គនាយក​ដ្ឋា​ន​អត្ត សញ្ញាណ​កម្ម​ក្នុង​ការ​ពង្រឹង​សមត្ថភាព​យេនឌ័រ ​ដោយ​បន្ត​លើកកម្ពស់​តួនាទី​ធ្វើ​សេចក្តី​សម្រេចចិត្ត ​ដល់​ស្ត្រី​ចាប់ពី​ថ្នាក់​ការិយាល័យ​ដល់​ថ្នាក់​អគ្គនាយកដ្ឋាន​៕