Charles LeClerc​ បន្ត​កិច្ចសន្យា​ជាមួយ Ferrari ដល់​ឆ្នាំ២០២៤

103

ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត F1 ម៉ូ​ណា​កូ Charles Leclerc បាន​ចុះ​កុងត្រា​ថ្មី ៥​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន Ferrari រហូតដល់​ឆ្នាំ​២០២៤ បន្ទាប់ពី​រដូវ​កាល​ដំបូង​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​ក្រុម ​F1 អ៊ីតាលី​មួយ​នេះ​បន្ទាប់ពី​ការ​ចាក​ចេញ​របស់ Kimi Raikkonen​

​​កីឡាករ​វ័យ ២២​ឆ្នាំ​មកពី​ម៉ូ​ណា​កូ​រូប​នេះ​បាន​ឈ្នះ​ការ​ប្រណាំង ២ទីលាន​ជាប់​គ្នា​ទៅ​ប៊ែ​ល​ហ្សិ​ក ​និង​អ៊ីតាលី​ និង​ឈ្នះ​ការ​ប្រណាំង​យក​ទី​ចេញដំណើរ ៧​លើក​ច្រើនជាង​កីឡាករ​ណាៗ​ទាំងអស់​រដូវ​កាល​នេះ​។ ​Leclerc បាន​បញ្ចប់​លេខ​៤ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​រដូវ​កាល​នេះ និង​បាន​យកឈ្នះ​មិត្ត​រួម​ក្រុម​របស់​ខ្លួន Sebastian Vettel ១២ទល់នឹង​៩ ក្នុងចំណោម ២១​ទីលាន​រដូវ​កាល​នេះ​។​ ​Leclerc បាន​ចូលរួម​ក្នុង​ក្រុម​យុវជន​ថ្នាល​របស់ Ferrari​ ក្នុង​ឆ្នាំ​២០១៦​ និង​បាន​ធ្វើ​ការ​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ការ​ប្រណាំង ​Formula 1 ជាមួយ​នឹង​ក្រុម ​Sauber​ ដែល​គាំទ្រ​ដោយ​ Alfa Romeo ក្នុង​រដូវ​កាល​២០១៨​ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១៣ ​ក្នុង​តារាង​ពិភពលោក​ដោយមាន​ ៣៩​ពិន្ទុ​ពី​ ២១​ទីលាន​៕

អត្ថបទ​៖​នាង សុភា​វុ​ធ