មនុស្ស ២៥នាក់​ស្លាប់​ក្នុង​ហេតុការណ៍​​រថយន្ត​ក្រុង​ ១គ្រឿង​​ធ្លាក់​ចូល​ជ្រោះ​នៅ​​ឥណ្ឌូនេស៊ី​​​

459

ឥណ្ឌូនេស៊ី៖ នគរបាល​​បាន​និយាយ​ថា ​រថយន្ត​ក្រុង​​ដឹក​អ្នក​ដំណើរ​​ ១​គ្រឿង​​បាន​ធ្លាក់​ចូល​ក្នុង​ជ្រោះ​​​មួយ​ដ៏​ជ្រៅ ​​នៅ​លើ​កោះ​​ស៊ូម៉ាត្រា​បណ្ដាល​ឲ្យ​​មនុស្ស​យ៉ាង​ហោច​ណាស់​ ២៥នាក់​​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​​​ការ​ចាប់​ហ្វ្រាំង​មិន​ស៊ី​មក។

នាយ​នគរបាល​​ក្នុង​ស្រុក​បាន​និយាយ​ថា ​មនុស្ស ១៤នាក់​​ទៀត​​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ បន្ទាប់​ពី​ការ​ធ្លាក់​ជ្រោះ​​បាន​កើត​ឡើង​​នៅ​មុន​ពាក់​កណ្ដាល​​អាធ្រាត្រ​ ​នៅ​លើ​ផ្លូវ​​ចុះ​ដែល​កាច់​ចុះ​កាច់​​ឡើង​ក្នុង​ស្រុក​​ប៉ាហ្គារ៉ាឡាំ​ ដែល​ស្ថិត​នៅ​ខេត្ត​ស៊ូម៉ាត្រា​ភាគ​ខាង​ត្បូង​។ ​គ្រោះ​ថ្នាក់​​ចរាចរ​​គឺ​ជា​រឿង​​ធម្មតា​​​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ដោយ​សារ​តែ​​ស្តង់ដារ​​សុវត្ថិភាព​​ ហើយ​នឹង​​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទន់​ខ្សោយ៕​

អត្ថបទ៖ មករា