លោក Conor Nestor៖ ​ការ​ប្រកួត​ជាមួយ​ក្រុម MUST CPK ជួយ​ពង្រឹង​កាយ​សម្បទា​ដល់​កីឡាករ​ខ្លួន​

125

បាល់ទាត់៖ ក្រុម​ជើងឯក​បាល់ទាត់​លី​គ​កំពូល​កម្ពុជា ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ឈ្នះ​ពាន​មិត្តភាព​អន្តរជាតិ​របស់​ក្រុមហ៊ុន Urban Village ក្រោយ​បំបាក់ក្រុម​ជើងឯក​លី​គ​ម៉ា​កាវ MUST CPK ទាំង​ ២​ប្រកួត ខណៈ​ដែល​លោកគ្រូ​បង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង​ថា ​ការប្រកួត​នេះ​ជួយ​ឲ្យ​កីឡាករ​របស់​ខ្លួន មាន​កាយសម្បទា​កាន់តែ​រឹងមាំ​។

លោក Conor Nestor បាន​មានប្រសាសន៍ថា ការប្រកួត​នេះ​គឺជា​ការប្រកួត​ដ៏​តានតឹង និង​ប្រើប្រាស់​កាយ​សម្បទា​ច្រើន ហើយ​លោក​ពិតជា​សប្បាយចិត្ត​ដែលក្រុម​បាន​ឈ្នះ​ការប្រកួត ដោយ​មិន​មាន​កីឡាករ​រង​របួស​។​ លោក​ថា កា​ប្រកួត​នេះ​ជួយ​ឲ្យ​កីឡាករ​មាន​ភាព​រឹង​មាំ​ជាង​មុន ដូច្នេះ​លោក​បាន​រៀប​ចំ​រួចរាល់​ហើយ​ថា ​កីឡាករ​រូប​ណា​ត្រូវ​លេង​តង់​ទី​១ ហើយ​កីឡាករ​ណា​ត្រូវ​លេង​តង់​ទី​២​។​ គ្រូ​បង្វឹក​សញ្ជាតិ​អៀរ​ឡង់​ដដែល​រូប​នេះ​បាន​បន្ថែម​ថា លោក​ពិតជា​សប្បាយចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ទាំងអស់ដែល​តែងតែ​ គាំទ្រ​នូវ​ការ​ជ្រើស​រើស​កីឡាករ និង​ការរៀបចំ​ក្រុម​របស់​លោក​។​

សូម​បញ្ជាក់​ថា ការប្រកួត​ពាន​អន្តរ​ជា​រវាង​ក្រុមបាល់ទាត់​ទាំង២ រៀបចំឡើង​ដោយ​ក្រុមហ៊ុន Prestige Homes Cambodia និង ក្រុមហ៊ុន Urban Village ខណៈ​ដែល​ការប្រកួត​មាន​រយៈពេល ​២​ថ្ងៃ ពោល​គឺ​ថ្ងៃ​ទី​២៨ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ Must CPK ក្នុង​លទ្ធផល ២ទល់​នឹង១, ដោយឡែក​ថ្ងៃ​ទី​២៩ ម្សិលមិញ​នេះ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅតែ​បន្ត​ឈ្នះក្រុម​មកពី​ម៉ា​កាវ Must CPK ក្នុង​លទ្ធផល ៣ទល់​នឹង១ និង​បាន​លើក​ពាន​មិត្តភាព​អន្តរជាតិ​នេះនៅ​ក្នុង​លើ​ទីលាន​បាល់ទាត់ ​Urban