លោក Trump ប្រឈម​នឹង​ការ​រិះគន់​បន្ទាប់​ពី​ចែក​រំលែក​ឈ្មោះ​អ្នក​ទម្លាយ​ព័ត៌មាន​តាម Twitter

282

អាមេរិក៖ ប្រធានាធិបតី​អាមេរិក​ Donald Trump ​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ការ​សរសេរ​បង្ហោះ​ឡើងវិញ​តាម​បណ្ដាញ Twitter ដែល​រួមមាន​ទាំង​ឈ្មោះ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ ជា​អ្នក​ទម្លាយ​ព័ត៌មាន​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ ទម្លាក់​តំណែង​របស់​ប្រធានាធិបតី​។​

លោក Trump បាន​ចែករំលែក​ការ​សរសេរ​នេះ​ ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ @ surfermom77 ដែល​បាន​ពណ៌នា​ខ្លួន​គេ​ថា ​ជា​“ អ្នកគាំទ្រ Trump ១០០%”។​ ការ​សរសេរ​ឡើងវិញ​ហាក់​ដូច​ជា​បាត់​ពី​ការ​កំណត់​ពេលវេលា​រប​ស់​ប្រធានាធិបតី​មួយ​រយៈ ​ប៉ុន្តែ​អាច​មើល​ឃើញ​ម្តង​ទៀត​នៅ​ពេល​ក្រោយ​។​ លោក Trump បាន​អំពាវនាវ​ម្ដង​ហើយ​ម្តង​ទៀត​ ដើម្បី​ឱ្យ​អ្នក​ទម្លាយ​ព័ត៌មាន​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​។​ សហរដ្ឋ​អាមេរិក​មាន​ច្បាប់​សហព័ន្ធ​ដែល​ធានា​ នូវ​ការ​ការពារ​ដល់​អ្នក​ទម្លាយ​ព័ត៌មាន​ដែល​បាន​បង្កើត​ឡើង​ ដើម្បី​ការពារ​អ្នក​ទាំង​ឡាយ​ដែល​ចេញ​មុខ​ ដោយមាន​ភស្តុតាង​បញ្ជាក់​ពី​ការ​ធ្វើ​ខុស​ដោយ​រដ្ឋាភិបាល​៕

អត្ថបទ៖ សុខ​មាន