Monaco បណ្ដេញ​អ្នក​ចាត់​ការ​ចេញ​ពី​តំណែង តែង​តាំង​អតីត​គ្រូ​បង្វឹក​អេ​ស្ប៉ា​ញ Robert Moreno

135
លោក Leonardo Jardim

បាល់ទាត់៖ ​ក្លិប​បាល់ទាត់ AS Monaco បាន​បណ្ដេញ​គ្រូ​បង្វឹក​លោក Leonardo Jardim​ ជា​លើក​ទី​២ ក្នុង​រយៈពេល ១៤​ខែ​ ហើយក៏​បាន​ប្រកាស​តែងតាំង​អ្នកថ្មី​ភ្លាមៗ​ដែរ ​គឺ​លោក Robert Moreno ដែល​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាតិ​អេ​ស្ប៉ា​ញ​។

លោក Robert Moreno

​​រំលឹក​ថា ​លោក Jardim ​បាន​វិល​ត្រឡប់​មក​មក​ដឹកនាំ Monaco វិញ​កាលពី​ខែ​មករា​ដើម្បី​ជំនួស​ខ្សែ​ប្រយុទ្ធ Thierry Henry អតីត​ខ្សែប្រយុទ្ធ​ក្រុម Arsenal ៣​ខែ​បន្ទាប់ពី​ក្លិប Ligue 1 បញ្ចប់​កិច្ចសន្យា​រយៈ​ពេល ៤​ឆ្នាំ​របស់ Henry​។ ​Monaco កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៧ ក្នុង​លី​គ​ទី១ មាន ១៧​ពិន្ទុ​ពី​ក្រោយ​ក្រុម​នាំមុខ Paris St-Germain​។​ ​ដោយឡែក​លោក Robert Moreno បាន​ចាក​ចេញពី​តួនាទី​របស់​គាត់ ​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ បន្ទាប់ពី​ការ​វិល​ត្រឡប់​របស់​លោក Luis Enrique ដែល​ជា​អ្នក​កាន់​តំណែង​មុន​កាលពី​ខែ​មុន ខណៈ​អ្នក​ទាំងពីរ Moreno និង Luis Enrique ក៏​មាន​រឿង​ចម្រូង​ចម្រាស​នឹង​គ្នា​ដែរ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ