ចំនួន​អ្នក​ស្លាប់​ដោយ​សារ​​ជំងឺ​កញ្ជ្រឹល​នៅ​ប្រទេស​កុង​ហ្គោ​កើន​ឡើង​ដល់ ៦ពាន់​នាក់​

129

កុងហ្គោ៖ ចំនួន​អ្នក​បាត់បង់​ជីវិត​​ដោយ​សារ​ការ​ឆ្លង​​រាល​ដាល​ជំងឺ​​កញ្ជ្រឹល​ នៅ​ក្នុង​​ប្រទេស​កុងហ្គោ​​បាន​កើន​ឡើង​​ដល់ ៦ពាន់​នាក់​ហើយ​ អង្គការ​សុខ​ភាព​​ពិភពលោក​បាន​និយាយ​​កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​ខ្លួន​បាន​ព្រមាន​ថា ខ្លួន​ត្រូវ​បាន​ថវិកា​​ជា​ច្រើន​ទៀត​ដើម្បី​ជួយ​សង្គ្រោះ​​ជីវិត​មនុស្ស​ អំឡុង​ពេល​​នៃ​ការ​ផ្ទុះ​ឡើង​​នូវ​ជំងឺ​​ឆ្លង​​អាក្រក់​បំផុត​​របស់​ពិភព​លោក​។

ជំងឺ​កញ្ជ្រឹល​​បាន​សម្លាប់​មនុស្ស​​ជិត ៣ដង​នៅ​ក្នុង​ប្រទេស​កុងហ្គោ​​ ជាង​​ការ​ឆ្លង​​រាល​ដាល​​នៃ​ជំងឺ​​អេបូឡា​ ដែល​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ជា​អន្តរជាតិ​​ថែម​ទៀត​ ជា​ពិសេស​​បន្ទាប់​ពី​ក្រុម​ជួយ​ថែរក្សា​​សុខ​ភាព ​​បាន​ស្ថិត​​ក្រោម​ការ​​វាយប្រហារ​ពី​កង​ជីវពល​​ប្រដាប់​អាវុធ ​​ដែល​ធ្វើ​​ប្រតិបត្តិការ​​នៅ​ក្នុង​តំបន់​នេះ។ អង្គការ​សុខ​ភាព​ពិភព​លោក​បាននិយាយ​នៅ​ក្នុង​​ការ​អំពាវនាវ​​របស់​ខ្លួន​ថា ​កង្វះ​ថវិកា​នៅ​តែ​ឧបសគ្គ​​ធំ​មួយ​ក្នុង​ការ​ទប់​ស្កាត់ ​​ការ​រីក​រាល​ដាល​​នៃ​ជំងឺ​នេះ​ប្រកប​ដោយ​ជោគ​ជ័យ។ ​នៅ​ពេល​ដែល​​ថវិកា​​​ចំនួន ២៧,៦លាន​ដុល្លារ​អាមេរិក​​ត្រូវ​​បាន​ប្រមូល​រួច​រាល់​ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​រាល​ដាល​ជំងឺ​កញ្ជ្រឹល​នេះ អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា តម្រូវ​ការ​ថវិកា​ចំនួន ៤០លាន​ដុល្លារ​អាមេរិក​​សម្រាប់​ផែន​ការ​ ​​ពិសេស​​រយៈ​ពេល ៦ខែ​​ដើម្បី​​ចាក់​វ៉ាក់សាំង​កុមារ​​ធំ​ៗ ​មាន​​អាយុ​ចន្លោះ​​ពី ៦ឆ្នាំ​​ទៅ​ដល់ ១៤ឆ្នាំ។

វ៉ាក់សាំង​ប្រឆាំង​ជំងឺ​​កញ្ជ្រឹល​​​មាន​មក​​​ជា​ច្រើន​​ទសវត្ស​ហើយ ប៉ុន្តែ​ករណី​ប្រហែល ៣ម៉ឺន ១ពាន់​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​នៅ​ក្នុង​ប្រទេស​កុងហ្គោ​ចាប់​តាំង​ពី​​ដើម​ឆ្នាំ​២០១៩។ បុគ្គលិក​អង្គការ​សុខ​ភាព​ពិភព​លោក​នៅ​ប្រទេស​នេះ ហើយ​អត្រា​​ចាក់​វ៉ាក់​សាំង​​នៅ​តែ​មាន​កម្រិត​ទាប​នៅ​​ក្នុង​តំបន់​​មួយ​ចំនួន​ ដែល​ក្រុម​​ប្រដាប់​អាវុធ​​ធ្វើ​ប្រតិបត្តិការ​៕​​

អត្ថបទ៖ រិទ្ធី