ពលរដ្ឋ​ស្រុក​កណ្ដាលស្ទឹង​ច្រើន​ពាន់​នាក់ ចូលរួម​អបអរ​ខួប ៤១​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧​មករា

291

កណ្ដាល៖ លោក​ឧកញ៉ា​បណ្ឌិត ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​ករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែលជា​ប្រធាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២០ បាន​ប្រារព្ធ​ពិធី​អបអរ​ខួប ៤១​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧​មករា នៅ​មន្ទីរ​បក្ស​ស្រុក​កណ្ដាលស្ទឹង ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ ២,៣២០​នាក់ បាន​ចូលរួម​អបអរសាទរ​ក្នុង​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ​។​

ថ្លែង​នា​ឱកាស​នោះ លោក​ឧកញ៉ា ទ្រី ភាព បាន​មានប្រសាសន៍ថា ដោយសារ​មាន​ថ្ងៃជ័យ​ជម្នះ ៧​មករា ទើប​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍ និង​រីកចម្រើន ពិសេស​ក្រោម​ដំបូល​សន្ដិភាព ដែល​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​អ្នកវិនិយោគ​បរទេស​ជាច្រើន បានមក​បណ្ដាក់ទុនរ​ក​ស៊ី ដែល​រួមចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មាន​កំណើន​ឥតឈប់ឈរ។ ហេតុនេះ លោក​ឧកញ៉ា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ដឹងគុណ​ថ្ងៃជ័យ​ជម្នះ ៧​មករា និង​ត្រូវ​រួមគ្នា​ថែរក្សា​ការពារ​សន្ដិភាព ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​បន្ថែមទៀត ។​

​​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ថ្ងៃជ័យ​ជម្នះ ៧​មករា ត្រូវ​ប្រជាពលរដ្ឋ​កម្ពុជា ចាត់ទុកជា​ថ្ងៃកំណើត​ទី​២ របស់ខ្លួន ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ តែងតែរ​ឮ​ក​នឹក​គុណ​ជានិច្ច ចំពោះ​ការលះបង់ និង​ដឹក​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ព្រោះ​បើ​គ្មាន​ថ្ងៃ​រំដោះ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ដ៏​យង់ឃ្នង នៅ​ថ្ងៃទី ៧​មករា ឆ្នាំ​១៩៧៩ នោះទេ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ប្រហែល​គ្មាន​ឱកាស​ជួបជុំ និង​ភាពសម្បូរ​ណ៍ស​ប្បាយ​ដូច​សព្វថ្ងៃ​នេះដែរ ។​

​​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ឧកញ៉ា ទ្រី ភាព ក៏បាន​ពាំនាំ​មក​នូវ​ថវិកា​មួយចំនួន ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដើម្បី​ចែកជូន​ដល់​មន្ត្រីរាជការ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​អបអរ​ខួប ៤១​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា នូវ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៨០​លាន​រៀល​ផងដែរ ៕​