Mauro Icardi​ ស៊ុត​ ៣​គ្រាប់​ម្នាក់ឯង​ ខណៈ PSG បំបាក់ Saint-Etienne ៦-១​ ពាន​បារាំង League Cup

363

បាល់ទាត់៖ ​Mauro Icardi​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៣គ្រាប់​ម្នាក់ឯង ខណៈ ​Paris St-Germain​ បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ French League Cup ជាមួយនឹង​លទ្ធផល​ជ័យជំនះ ៦១ លើ​Saint-Etienne​

​​កីឡាករ​ខ្ចី​ជើង​ពី​ក្លិប Inter Milan, Mauro Icardi​ បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​តាំងពី​នាទី​ទី២ មុនពេល​កីឡាករ​របស់ Saint-Etienne,Wesley Fofana​ ត្រូវ​បាន​បណ្តេញ​ចេញ​ក្រោយ​រយៈពេល ៣១នាទី​។​ ​Neymar ​ជា​អ្នក​រក​បាន​គ្រាប់​ទី​២ មុន​ពេល Saint-Etienne ភ្លាត់​បាល់​បញ្ចូល​ទី​ខ្លួនឯង​ដោយ​ Jessy Moulin មុន​ចប់​វគ្គ​ទី១​។ ​ចូល​វគ្គ​ទី២ Mauro Icardi​ រក​បាន​ពីរ​គ្រាប់​ហើយ Kylian Mbappe ​ជា​អ្នក​សំរេច​គ្រាប់​ចុងក្រោយ ៦០ មុន​ពេល Yohan Cabaye​ ដែល​ជា​កីឡាករ​របស់ Newcastle តប​បាន​មួយ​គ្រាប់​វិញ​អោយ Saint-Etienne​។ ​PSG ត្រូវ​បន្ត​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​បារាំង League Cup នេះ​រួម​ជាមួយ​ Stadede Reims, Lyon និង Lille

អត្ថបទ​៖​នាង សុភា​វុ​ធ