ប្រទេស​ជា​ច្រើន​បង្ហាញ​ប្រតិកម្ម​ស្រដៀង​គ្នា​ បន្ទាប់ពី​អ៊ីរ៉ង់​វាយ​ប្រហារ​ទៅ​លើ​ទាហាន​អាមេរិក​​ក្នុង​ប្រទេស​អ៊ីរ៉ាក់​

1740

អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​ជាង ​១០​គ្រាប់​ទៅលើ​មូលដ្ឋាន​កងទ័ព​ចំនួន​ ២​កន្លែង​របស់​អ៊ីរ៉ាក់​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍ ​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​សម្លាប់​ប្រមុខ​កងទ័ព​អ៊ីរ៉ង់​លោក ​Qassem Soleimani​

ក្រោយ​ការ​វាយ​ប្រហារ ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក​បាន​អំពាវនាវ​ ឲ្យ​វិលត្រឡប់​ទៅ​រក​ដំណោះ​ស្រាយ​ផ្នែក​ការទូត​ និង​ពិចារណា​គម្រោង​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​តំបន់​មជ្ឈិមបូព៌ា ខណៈ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ដែល​ប្រទេស​ក៏ដូចជា​អង្គការ​ទាំង​អស់​នោះ​មាន​ដូច​ជា​៖ ឡា​តវៀ​, រុស្ស៊ី​, ដា​ណឺ​ម៉ាក​, កោះ​ហ្ស៊ី​ប​, ទួរគី​, អង្គការ​សហប្រជាជាតិ​, ស្លូ​វ៉េ​នី​, ស៊ី​រី​, អង្គការ​ណា​តូ​, បារាំង​, តំបន់​ឃើ​ត​ភាគ​ខាងជើង​អ៊ីរ៉ាក់​, ន័​រវេ​ស​, អ៊ីស្រាអែល​, អេ​ស្ប៉ា​ញ​, សហភាព​អឺរ៉ុប​, ប៉ូឡូញ​, ចក្រភព​អង់គ្លេស​, អារ៉ាប់​រួម​, អ៊ីរ៉ាក់​, ជប៉ុន​, កាណាដា​, អូស្ត្រាលី​, ហ្វីលីពីន​, ប៉ា​គី​ស្ថាន​, ឥណ្ឌា និង​នូ​វែ​ល​ហ្សេ​ឡង់​ជាដើម​៕

អត្ថបទ៖ សុខ​មាន