សម្តេច​អគ្គ​មហាព​ញាចក្រី ​ហេង​ សំរិ​ន ចូល​រួ​មកិច្ច​ប្រជុំ​គណៈក​ម្មាធិ​ការប្រតិបត្តិកិ​ច្ច​ប្រជុំ ​APPF​លើកទី​២៨ ​នាទី​ក្រុង​កង់​បេ​រ៉ា

261

អូស្រ្តាលី៖ សម្តេចអ​គ្គម​ហាព​ញាចក្រី​ ហេ​ង សំរិ​ន ប្រធា​នរ​ដ្ឋសភា​ នៅ​ព្រឹកថ្ងៃទី​១៣​ ខែមករា​នេះ ​បានដឹក​នាំ​គណៈប្រ​តិភូសភា​កម្ពុជា​ ចូ​លរួ​មកិច្ចប្រជុំ​គណៈ​កម្មាធិកា​រប្រតិបត្តិ ​នៃ​កិច្ចប្រជុំប្រចំា​ឆ្នាំរ​បស់​វេទិកាសភា​អាស៊ី-​ប៉ាស៊ីហ្វិ​ក លើក​ទី២៨​ ដែល​សភា​ប្រទេស​អូស្រ្តាលី ​កំពុងធ្វើ​ជា​ម្ចាស់​ផ្ទះ​។


កិច្ច​ប្រជុំនេះ​ រៀ​បចំ​ធ្វើឡើងនៅ​វិមា​នរដ្ឋស​ភាប្រទេស​អូស្រ្តាលី ​ក្នុង​ទីក្រុ​ងក​ង់បេរ៉ា​ មុ​នពិធីបើ​កកិច្ច​ប្រជុំ​ប្រចំាឆ្នាំ​លើកទី​២៨​ជាផ្លូវកា​រ។​
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាកិច្ចប្រជុំសំខាន់មួយ ដើម្បីអនុម័តលើរបៀបវារៈដំណើរការនៃកិច្ចប្រជុំប្រចំាឆ្នាំទំាងស្រុង។ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធានAPPF លើកទី២៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលមានសមាជិកចូលរួមដូចជា សាធារណរដ្ឋកូរ៉េ រុស្ស៊ី ជប៉ុន ចិន ឡាវ ម៉ាឡេស៊ី ហ្វីជី ណូវែលហ្សឡង់ និងកាណាដា។
ចំណែកសភាប្រទេសកម្ពុជា ត្រូវបានសភាប្រទេសអូស្រ្តាលី ជាម្ចាស់ផ្ទះកិច្ចប្រជុំ អញ្ជើញឲ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិនេះ ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ទំាងខ្លឹមសារកិច្ចប្រជុំ និងការរៀបចំ ការដឹកនាំកិច្ចប្រជុំ គឺជាអ្វីដែលសភាអូស្រ្តាលី រំពឹងថា ជាបទពិសោធន៍ល្អពីកម្ពុជា ដែសមាជិកAPPF ផ្សេងទៀត អាចរៀនសូត្រដើម្បីរៀបចំកិច្ចប្រជុំAPPF ទទួលបានភាពជោគជ័យបន្តបន្ទាប់ទៅមុខទៀត។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ត្រូវបានសម្តេចប្រធានរដ្ឋសភា អនុញ្ញាតអោយឡើងមានប្រសាសន៍ជម្រាប APPF ពីជោគជ័យសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧កាលពីឆ្នាំ២០១៩៕