នគរបាល​លីបង់ និង​ក្រុម​អ្នក​តវ៉ា​បាន​ប៉ះ​ទង្គិច​គ្នា​​នៅ​ក្នុង​ទីក្រុង​បេរូត​

111

លីបង់៖ ក្រុម​មន្ត្រី​​នគរបាល​​លីបង់​​បាន​ប្រតាយប្រតប់​គ្នា​ ជាមួយ​ក្រុម​អ្នក​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ខណៈ​ពួក​គេ​មាន​បំណង​រា​រាំង​បិទ​ផ្លូវ​សំខាន់​មួយ​កន្លែង​ នៅ​ភាគ​​កណ្ដាល​ទីក្រុង​​បេរូត​ដែល​គេ​ស្គាល់​ថា​ ជា​ផ្លូវ​ស្ពាន​រីង។ ក្រុម​អ្នក​តវ៉ា​​បាន​អង្គុយ​នៅ​លើ​ដី ​​ដោយ​ព្យាយាម​​បិទ​ផ្លូវ​មួយ​ចំនួន​ក្នុង​តំបន់​​តាបារីស ​នៅ​បន្ទាប់​ពី​ស្ពាន​រីង​ដែល​ភ្ជាប់​​​ពី​ភាគ​ខាង​កើត​​ទៅ​ភាគ​ខាង​លិច​ទីក្រុង​​​បេរូត។

ជា​ដំបូង​​ក្រុម​អ្នក​តវ៉ា​បាន​ចេញ​ទៅ​​តាម​​ដង​ផ្លូវ​នានា​ កាល​ពី​ក្នុង​ខែ​តុលា​តវ៉ា​​ជុំ​វិញ​​ការ​ដាក់​សំណើ​ច្បាប់​​បង់​ពន្ធ​ថ្មី​។ ​ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ បាន​រីក​ដុះ​ដាល់​ភ្លាម​ៗ​ក្នុង​បំណង​​អំពាវនាវ​ ​ឲ្យ​បញ្ចប់​​ការ​គ្រប់​គ្រង​របស់​វីរៈជន​នយោបាយ​ ដែល​បាន​ដឹក​នាំ​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៩០ ដែល​បាន​បញ្ចប់​សង្គ្រាម​​ស៊ីវិល​​ទៅ​នោះ។ ​ក្រុម​អ្នក​តវ៉ា​បាន​ស្តី​បន្ទោស​​រដ្ឋាភិបាល​ ​ពី​បទ​​​អំពើ​ពុក​រលួយ​​កាន់​តែ​រីក​រាល​ដាល និង​​ការ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​​ដែល​ពួក​គេ​និយាយ​ថា គឺ​ជា​ហេតុផល​​សំខាន់​ចំពោះ​វិបត្តិ​​ហិរញ្ញ​វត្ថុ​​របស់​ប្រទេស​នេះ។ ​ក្រុម​អ្នក​តវ៉ា​បាន​​បង្ខំ​ឲ្យ​​អតីត​​នាយករដ្ឋមន្ត្រី​​លោក សាអាត ហារី លា​លែង​ពី​តំណែង​។ លោក​នាយករដ្ឋមន្ត្រី​​ថ្មី ហាសសាន ដាយអាប ត្រូវ​បាន​តែង​តាំង​មុខ​តំណែង​​នា​ពេល​ថ្មី​ៗ​ ប៉ុន្តែ​លោក​នៅ​តែ​មិន​ទាន់​​អាច​បង្កើត​គណៈរដ្ឋមន្ត្រី​បាន​៕

អត្ថបទ៖ រិទ្ធី