សាលាដំបូងរាជធានី នឹងបើក​សវនាការ​ជំនុំជម្រះ​លើ​ក្តីក្តាំង​លោក​ កឹម សុខា ​នៅថ្ងៃស្អែក

431

ភ្នំពេញ ៖ ​នៅព្រឹកថ្ងៃទី១៥ ខែមករា ​ឆ្នាំ២០២០ ស្អែកនេះ​​នឹងដល់ថ្ងៃកំណត់ដែលសាលាដំបូង​រាជ​ធានី​​ភ្នំពេញ ​បើកសវនាការ ជំនុំជម្រះអង្គសេចក្តីលើសំណុំរឿងក្តីក្តាំង​របស់លោក​ កឹម សុខា ប្រធាន​​អតីតគណបក្សសង្គ្រោះជាតិ ដោយ សវនាការនេះ ​ក៏នឹងបើកឲ្យអ្នក​គាំទ្រ​​លោក​ចូលរួម ស្តាប់​ផងដែរ​​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញ​កាល​​ពីចុងឆ្នាំ២០១៩​ កន្លងទៅ​ បានឲ្យដឹងថា ​ការជំនុំជម្រះលើអង្គសេចក្តីនេះ គឺដើម្បីសម្រេចថា លោក កឹម សុខា ​មានទោសដូចការចោទប្រកាន់ ឬយ៉ាងណាខណៈសំណុំ រឿង​​របស់​លោក​អស់រយៈពេលជាង​ពីរឆ្នាំមកនេះ ត្រូវបានចោទប្រកាន់ពីបទ​សន្ទិដ្ឋិភាព​ ជាមួយបរទេស​ ដោយលោក បានសមគំនិតជាមួយបរទេស ​ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កើត​ ចេញពីការបោះឆ្នោតនោះ។

ជាមួយ​នឹងការបើកសនវនការនេះដែរ​ សាលាដំបូងរាជធានីភ្នំពេញ​ក៏បានប្រកាសឲ្យ​​សាធារណជន​​ចូលរួមស្តាប់ផងដែរ ប៉ុន្តែចំនួនគឺកំណត់ត្រឹមតែ៣០នាក់ប៉ុណ្ណោះ ​ដើម្បីឲ្យដំណើរ​ ការ​សវនាការ​​ប្រព្រឹត្តទៅបានរលួន ​ធានា​បាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ប្រសើរ។

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម ​សុខា ប្រធានអតីតគណបក្ស សង្រ្គោះ​​ជាតិ ​ត្រូវ​បានកម្លាំងសមត្ថកិច្ចចាប់ខ្លួនដោយចោទថា ​ពាក់ព័ន្ធ​នឹងសន្និដ្ឋិភាពជា មួយ​​បរទេស​​តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ​។ ការចាប់ខ្លួនលោក ​កឹម សុខា ​នេះគឺធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែល​លោក កឹម សុខា បាននិយាយសារភាពកាលពីថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០១៣ នៅ​​ប្រទេស​​អូស្រ្តាលី​​ថា ​ខ្លួនបានធ្វើតាមបញ្ជារបស់​មហាអំណាច​អាមេរិក ក្នុងការរៀបចំផែន​​ការផ្តួល​​រំលំរាជរដ្ឋាភិបាល​​កម្ពុជា ដោយ​យកគំរូ​ទៅនឹងប្រទេសយូហ្គោស្លាវី​ និង​សើប៊ីដែរ។

បន្ទាប់ពីតុលាការធ្វើការឃុំខ្លួនអស់រយៈពេលមួយឆ្នាំ នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ហើយនៅ​​ដើមខែកញ្ញា ឆ្នាំ២០១៨ លោក ​ក៏ត្រូវបានតុលាការ អនុញាត​​ឲ្យវិលត្រឡប់​​ទៅរស់នៅ​​ក្នុងផ្ទះរបស់លោកវិញ ​តែមិនត្រូវបានទម្លាក់បទចោទប្រកាន់ចេញនោះទេ​ ហើយរហូតដល់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ត្រូវបានតុលាការអនុញ្ញាតិ​​ឲ្យដើរហើសេរីបានតែមិនអនុញ្ញាតិឲ្យនិយាយ​​រឿងន​​យោបាយនោះឡើយ។

យ៉ាងណាក៏ដោយ បច្ចុប្បន្នសំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុដំណាក់កាលនៃការ​​ស៊ើបសួរ​​ហើយ​នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ស្អែកនេះ​ថា​ តើលោកត្រូវមានទោសដូចការចោទ​​ប្រកាន់ ឬយ៉ាងណា៕