ព្រះខ័ន​រាជ​ស្វាយរៀង​បញ្ចប់​បេសកកម្ម​លើ​ទឹកដី​ម៉ាឡេស៊ីដោយ​មិន​ស្គាល់​ចាញ់ ឬ​ស្មើ

742

បាល់ទាត់៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបាន​បញ្ចប់​កម្មវិធី Pre-Season Tour 2020 របស់​ខ្លួន​ហើយ ខណៈ​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន ៣​ប្រកួត​ដោយ​មិន​ន​ស្គាល់​ពាក្យ​ចាញ់ ឬ​ស្មើ​ឡើយ ក្រោយ​វាយបក​ឈ្នះ​ក្រុម​លី​គ​កំពូល​ម៉ាឡេស៊ី Terengganu FC ដោយ​លទ្ធផល ៤៣ កាលពី​ល្ងាច​មិញ។

ចំពោះ​ការប្រកួត​ចុងក្រោយ​នៃ​ការ​បោះជំរំ​ហ្វឹកហាត់​ក្រៅ​ស្រុក ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​បាន​ក្រុម​ម្ចាស់​ទឹកដី Terengganu FC នាំមុខ ៣១ នៅ​វគ្គ​ទី​១ តែ​វគ្គ​ទី​២ ពួកគេ​បាន​វាយបក​យកឈ្នះ ៤៣ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។ ៤​គ្រាប់​របស់​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​នេះ ធ្វើ​សម្រេច​ដោយ​កីឡាករ Privat , សុក សំណាង និង​កីឡាករ​ចំណូល​ថ្មី Pedro រក​បាន ២​គ្រាប់។​ សរុប​លទ្ធផល​បេសកកម្ម​លើទឹក​ដី​ម៉ាឡេស៊ី ព្រះខ័ន​រាជ​ស្វាយរៀងបាន​ទទួល​ជ័យជម្នះ ៣​ប្រកួត​ផ្ទួនៗ ខណៈ ២​ប្រកួត​ដំបូង​គឺ​បាន​យក​ឈ្នះ​ក្រុម FA Selangor ដោយ​លទ្ធផល ៤០ មុន​វាយ​បក​ឈ្នះ​ក្រុម Fedal United ១ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ មុន​ក្រុម​ដឹកនាំ​ដោយ​លោក Conor Nestor ត្រឡប់​មក​កម្ពុជា​វិញដើម្បី​ត្រៀម​រដូវ​កាល​ថ្មី ក៏ដូចជា​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFC Cup 2020 នា​ពេល​ឆាប់ៗ​ខាងមុខ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ព្រះខ័ន​រាជ​ស្វាយរៀង​កំពុង​សម្រួច​ការ​ហ្វឹក​ហាត់ និង​ត្រៀម​ការប្រកួត​ជម្រុះ​ពាន​លំដាប់​ទី​២ ប្រចាំ​ទ្វីប​អាស៊ី AFC Cup 2020 ដោយ​ត្រូវ​ជួប​ក្រុម​ជើងឯក​រង​លី​គ​កំពូល​ឡាវ Master 7 FC គ្រា​ដែល​ជើង​ទី​១ គ្រោង​ប្រកួត​ទី​២២ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ និង​ប្រកួត​ជើង​ទី​២ នៅ​ទឹកដី​ឡាវ​វិញនា​ថ្ងៃទី​២៩-​មករា ឆ្នាំ​២០២០ ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈ្នះ​ឡើង​វគ្គ​ចែក​ពូ​ល៕

អត្ថបទ៖ លី ឈុន​ឡា