កីឡាករ​វាយ​សី​លេខ១ ពិភពលោក Kento Momota​ រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

195

វាយ​សី៖ ​កីឡា​​វាយ​សី​លេខ១ របស់​ពិភពលោក Kento Momota​ បាន​រង​របួស​ដោយ​សា​រ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី​។​ ​កីឡាករ​ជប៉ុន​វ័យ ២៥ឆ្នាំ​កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​ឡាន​មួយ​ជាមួយ​សមាជិក ៣នាក់​នៃ​ក្រុម​គាំទ្រ​របស់​គាត់ បាន​បើកបរ​បុក​ជាមួយ​ឡាន​ដឹកទំនិញ​។​ ​អ្នក​បើក​ឡាន​​បាន​បាត់បង់ជីវិត​ តែ​គ្មាន​នរណា​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ធ្ង​រ​ទេ​។

​​មន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​លោក Dzulkefly Ahmad បាន​និយាយ​ថា ​Momota​ កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ ពោល​គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ម្ចាស់​ជើងឯក​ពិភពលោក Momota​ បាន​យកឈ្នះ Viktor Axelsen​ ដើម្បី​ឈ្នះ​ពានរង្វាន់ Malaysia Masters ដែល​ជា​ការប្រកួត​ដំបូង​នៃ​សហព័ន្ធ​កីឡា​វាយ​សី​ពិភពលោក (BWF) World Tour ២០២០៕

អត្ថបទ​៖​នាង សុភា​វុ​ធ