អារ៉ាប់​រួម​ឈ្នះ ខណៈ​​វៀតណាម​បន្ត​ស្មើ​ក្នុង​ការ​ប្រកួត​​ជើងឯក​ទ្វីប​អាស៊ី​អាយុ​ក្រោម ២៣​ឆ្នាំ​នៅ​ថៃ​

368
អារ៉ាប់រួម 2-0 កូរ៉េខាងជើង

បាល់ទាត់​៖ ​ក្រុម​បាល់ទាត់​អាយុ​ក្រោម ២៣​ឆ្នាំ​អារ៉ាប់​រួម​ស្វែង​រក​បាន ៣ពិន្ទុ​ម្សិលមិញ​ទៅលើ​ក្រុម​កូរ៉េខាងជើង​ ដែល​ធ្វើ​អោយ​ពួកគេ​បន្ត​ក្តី​សង្ឃឹម​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ការប្រកួត​ជើងឯក​ទ្វីប​អាស៊ី​អាយុ​ក្រោម ២៣​ឆ្នាំ AFC U-23 Championship​

អារ៉ាប់រួម 2-0 កូរ៉េខាងជើង

​​បន្ទាប់​ពី​ស្មើ​ប្រកួត​ដំបូង ០០ ជាមួយ​វៀតណាម អារ៉ាប់​រួម​បាន​ក្ដោប​យកជ័យ​ជំនះ​ក្នុង​ប្រកួត​ទី២ ​នេះ​តាមរយៈ​ ២​គ្រាប់​របស់ Khalifa Al Hammadi​ នៅ​នាទី​ទី​១៧ និង​គ្រាប់​ធា​នា ៣​ពិន្ទុ​ធ្វើ​បាន​សំរេច​នៅ​នាទី​ទី​៣០ ដោយ Zayed Al Ameri​។ ​បី​ពិន្ទុ​នេះ​ធ្វើ​អោយ​អារ៉ាប់​រួមមាន​ភាគរយ​ច្រើន​អាច​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ដោយមាន ៤​ពិន្ទុ​ពី​ការប្រកួត​ពីរ​លើក​។ ​ងាក​ទៅ​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល D នេះ​ដែរ ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៨ វៀតណាម​នៅតែ​បន្ត​រក​គ្រាប់​ស៊ុត​បញ្ចូល​ទី​មិនបាន​ ក្រោយ​ស្មើគ្នា ០០ ជាមួយ​ក្រុម​ហ្សកដានី​។

ហ្សកដានី 0-0 វៀតណាម

​​សរុប​ពិន្ទុ​នៅ​ពេល​នេះ​ ក្រុម​កូរ៉េខាងជើង​បាន​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ហើយ ខណៈ​វៀតណាម​មាន ២ពិន្ទុ​ឈរ​លេខ​៣ នៅតែ​មានឱកាស​ប្រសិន​ឈ្នះ​ប្រកួត​ចុងក្រោយ ​នៅ​ពេល​ជួប​ជាមួយ​កូរ៉េខាងជើង ខណៈ​អារ៉ាប់​រួម និង​ហ្សកដានី​ក៏​ត្រូវ​ប្រកួត​គ្នា​ផ្ដាច់​ទឹក​ប្រកួត​ចុងក្រោយ​ដែរ​៕

ហ្សកដានី 0-0 វៀតណាម

អត្ថបទ​៖​នាង សុភា​វុ​ធ