Barcelona បណ្ដេញ​លោក Valverde​ ចេញ​ហើយ តែងតាំង​គ្រូ​បង្វឹក​ថ្មី​មិនមែន Xavi​ ឡើយ​

237
​លោក Ernesto Valverde

បាល់ទាត់៖ រដូវ​កាល​មិនបាន​ល្អ​របស់ Barcelona ទីបំផុត​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ​មួយ​នេះ ​បាន​សំរេច​ចិត្ត​បញ្ចប់​តំណែង​គ្រូ​បង្វឹក​លោក Ernesto Valverde​ ហើយ និង​បាន​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​ថ្មី​ភ្លាមៗ​ដែរ តែ​មិនមែន Xavi Hernandez ឡើយ​។

លោក Quique Setien

​​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​សារព័ត៌មាន​ជាច្រើន​ បាន​ចុះផ្សាយ​ពី​ការ​ចូល​កាន់​តំណែង​ថ្មី​គ្រូ​បង្វឹក Barcelona អាច​ជា​អតីត​វិ​រៈ​បុរស​របស់​ពួកគេ​គឺ Xavi Hernandez ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​នៅ​ទឹកដី​កាតា​។ ​ផ្ទុយទៅវិញ​អ្នក​បន្ត​តំណែង​នៅ Camp Nou​ នេះ​គឺ​អតីត​គ្រូ​បង្វឹក Real Betis ​លោក Quique Setien​។ ​លោក Quique Setien ​មាន​វ័យ ៦១​ឆ្នាំ​ធ្លាប់​ដឹកនាំ Real Betis​ ឡើង​ដល់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​លេខ​៥ នៅ La Liga​ កាលពី​ឆ្នាំ​២០០៥ និង​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa del Rey មុន​ពេល​ចាកចេញ​កាលពី​ខែ​ឧសភា​។ ​លោក Quique Setien​ បាន​យល់ព្រម​កិច្ចព្រមព្រៀង​ដឹកនាំ Barcelona រយៈពេល ២ឆ្នាំ​កន្លះ ហើយ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សារព័ត៌មាន​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។

​​ដោយឡែក​សំរាប់​ការ​បញ្ចប់​តំណែង​របស់​លោក Ernesto Valverde​ ធ្វើឡើង​បន្ទាប់ពី Barcelona ចាញ់ Atletico Madrid វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​។ មិន​ត្រឹមតែ​ប៉ុន​នេះ​ទេ​កៅអី​របស់​លោក Valverde​ បាន​ធ្លាក់​ក្នុង​សំពាធ​តាំងពី​ចុង​រដូវ​កាល​មុន​ នៅ​ពេល​ឈ្នះ Liverpool ០ ក្នុង​ទឹកដី​នៅ Champions League ហើយ​បែរ​ជា​ចាញ់​នៅ​ជើង​ទី​២ ៤០ ទៅវិញ និង​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​ ​បច្ចុប្បន្ន Barcelona កំពុង​កំពូល​តារាង​នៅ La Liga​ មាន ៤០​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ​២ Real Madrid ប៉ុន្តែ​ឆ្លងកាត់ ១៩​ប្រកួត Barcelona ស្គាល់​ចាញ់ ៣​ប្រកួត​ហើយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ