អតីត​អ្នក​ចាំ​ទី Liverpool, Pepe Reina វិល​មក​ទឹកដី​អង់គ្លេស​វិញ​ហើយ​

153

បាល់ទាត់៖ ​អតីត​អ្នកចាំទី Liverpool និង​អេ​ស្ប៉ា​ញ Pepe Reina បាន​វិលត្រឡប់​មកកាន់​ក្របខ័ណ្ឌ English Premier League កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​

​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​គោលដៅ​កំពូល​របស់​ក្រុម​លោក​ Dean Smith បន្ទាប់ពី​ត្រូវ​បាន​គេ​ប្រកាស​ថា ​អ្នកចាំទី​លេខ​១ ​របស់​ពួកគេ​គឺ​លោក Tom Heaton នឹង​អវត្តមាន​ពេញ​មួយ​រដូវ​កាល ​ដោយសារ​របួស​សរសៃ​ពួ​រ​ជង្គង់​ពេល​ប្រកួត​ទល់នឹង Burnley​ កាលពី​ដើមខែ​។​ ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ចំនួន ១០ រួម​ទាំង ​World Cup ២០១០ និង Euro ២០០៨ និង ២០១២ ជាមួយ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​។ ​បច្ចុប្បន្ន ​Aston Villa កំពុង​ស្ថិត​ក្នុង​តំបន់​កាត់ចោល​ដោយ​មាន ២១​ពិន្ទុ​បន្ទាប់ពី​ឈ្នះ​តែ ២​លើក​គត់​ក្នុង​ការប្រកួត​ក្នុង​លី​គ ៥​លើក​ចុង​ក្រោយ​របស់​ពួកគេ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ