យុទ្ធសាស្ត្រ​របស់ Trump លើ​បញ្ហា​អ៊ីរ៉ង់​អាច​ធ្វើ​ឲ្យ​លោក​ខាត​បង់​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០

398

អាមេរិក៖ ខណៈ​ដែល​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​ នៅតែ​មិនទាន់​ធូរស្រាល​នៅឡើយ​នោះ​ លោក Trump ប្រឈម​នឹង​ការ​ក្លាយ​ជា​ប្រធានាធិបតី​ក្នុង​សម័យ​សង្គ្រាម​ ដែល​លោក​បាន​អះ​អាង​ថា ​លោក​មិន​ចង់​ធ្វើ​នោះ​ទេ​។ ហើយ​លោក​បាន​តស៊ូដើម្បី​ផ្សះផ្សា​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ នៅ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​លោក ដែល​ធ្វើ​ឱ្យ​អ្នកបោះឆ្នោត​មួយ​ចំនួន​ងឿងឆ្ងល់​ថា​ តើ​លោក​ពិតជា​អគ្គ​មេ​បញ្ជាការ​កងទ័ព ឬ​យ៉ាងណា។​

លោក​គឺជា​ប្រធានាធិបតី​ដែល​បាន​ផ្ដួល​រំលំ​ក្រុម​រដ្ឋ​អ៊ីស្លាម ​ហើយ​នឹង​បញ្ឈប់ “​សង្គ្រាម​គ្មាន​ទី​បញ្ចប់​ដូចដែល​លោក​បាន​អះអាង​ ឬ​ជា​អ្នក​សម្រេច​ចិត្ត​ងាយ​ប្រែប្រួល ដែល​ធ្វើឡើង​រយៈ​ពេល ៣​ខែ​បាន​បញ្ជា​ឱ្យ​ដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី​ ហើយ​បន្ទាប់មក​បាន​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​បន្ថែម​ទៀត ​ដើម្បី​ត្រៀម​ទប់ទល់​ជម្លោះ​ដែល​អាច​កើតមាន​ជាមួយ​អ៊ីរ៉ង់​ បន្ទាប់ពី​បាន​សម្លាប់​ឧ​ត្ត​ម​សេនីយ៍​ជាន់​ខ្ពស់​ម្នាក់ ​របស់​ប្រទេស​អ៊ីរ៉ង់នៅ​ក្នុង​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​។ “​ការ​បង្ករឿង​របស់​លោក​ជាមួយ​អ៊ីរ៉ង់​ បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​បែកបាក់​ថែម​ទៀត ​ដែល​អ្នក​បោះ​ឆ្នោត​ជាច្រើន​និយាយ​ថា​ ពួកគេ​នឿយហត់​រួច​ទៅ​ហើយ​ ដោយសារតែ​ការ​តតាំង​ទៅ​នឹង​នយោបាយ ​ដែល​នៅតែ​បន្ត​រយៈពេល​ ៣​ឆ្នាំ​មកនេះ៕

អត្ថបទ៖ សុខ​មាន