អតីត​ខ្សែប្រយុទ្ធ Manchester United ម្នាក់​កំពុង​ចរចា​ផ្ទេរ​ទៅកាន់ LA Galaxy

197

បាល់ទាត់៖ ​ក្លិប​​អាមេរិក LA Galaxy កំពុង​ពិភាក្សា​ជាមួយ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Javier Hernandez​។​ ​កីឡាករ​សញ្ជាតិ​ម៉ិ​ក​ស៊ិ​កវ័យ ៣១​ឆ្នាំ​រូប​នេះ​បាន​តស៊ូ​យ៉ាង​ខ្លាំង​ សម្រាប់​ការប្រកួត​នៅ Sevilla បន្ទាប់ពី​ការ​ផ្លាស់​ពី West Ham។​

​​LA Galaxy មាន​កន្លែង​ទំនេរ​នៅ​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​ បន្ទាប់ពី​ការ​ចាក​ចេញ​របស់​ខ្សែប្រយុទ្ធ Zlatan Ibrahimovic​ នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាល​មុន ខណៈ​កីឡាករ​ស៊ុយអែត​រូប​នេះ​បាន​មក​កាន់ AC Milan​។​ ​Hernandez ដែល​បាន​ជួយ​អោយ Manchester United ឈ្នះ Premier League ចំនួន ២​ដង ​និង​ធ្លាប់​ជា​កីឡាករ​ខ្ចី​ជើង​នៅ Real Madrid ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​កីឡាករ​ដែល​មាន​សក្ដានុពល​ម្នាក់​នៅ​ពេល​មកដល់ LA Galaxy​។​ ​​Galaxy មិនបាន​បញ្ចប់​ខ្ពស់​ជាង​លំដាប់​ទី​៥ ឡើយ​នៅ​លី​គ​កំពូល​អាមេរិក Major League Soccer តំបន់​ខាងលិច​ចាប់​តាំង​ពី​ឆ្នាំ​២០១៦ និង​បាន​ឈ្នះ​ពានរង្វាន់ MLS Cup ចុងក្រោយ​របស់​ពួកគេ​កាលពី​ឆ្នាំ២០១៤៕

អត្ថបទ​៖​នាង សុភា​វុ​ធ