ឆែក ឧបត្ថម្ភ​សម្ភារ​បរិក្ខារ​ពេទ្យ​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ

122

ភ្នំពេញ ៖ ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ តាមរយៈ​គម្រោង​ទ្វេភាគី «​ការ​អភិវឌ្ឍ​ផ្នែក​ជំងឺ​ទារក​ក្នុង​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ​» ​បាន​ទទួល​សម្ភារ​បរិ​ក្ខា​រ​ពេទ្យ ពី​ប្រទេស​ឆែក ​សម្រាប់​មប្រើ​ដល់​ដំណើរការ​នៃ​ការ​ព្យាបាល​ជំងឺ​របស់​មន្ទីរ ​ពេទ្យ​។

លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គារ​បុស្ស នាយ​កម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹងថា ​សម្ភារៈ​ទាំងអស់ ដែល​ដាក់​ក្នុង​កម្មវិធី​ប្រគល់ ​ទទួល កាលពី​ម្សិលមិញ មាន​ចំនួន​៣១​គ្រឿង សរុប​ជា​ទឹកប្រាក់​ប្រមាណ​៣១ ម៉ឺន​៧​ពាន់​ដុល្លារ ដូចជា ​ម៉ាស៊ីន​សម្រាប់​ព្យាបាល​ដោយ​ពន្លឺ ​ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ​ម៉ាស៊ីន​វាស់​កំហាប់​អុក​ស៊ីសែន​ក្នុង​ឈាម ម៉ាស៊ីនកម្ដៅ​ទារក ម៉ាស៊ីន​សម្រាប់​វាស់​កម្រិត​ជាតិ​លឿង ​ម៉ាស៊ីន​សម្រាប់​ព្យាបាល​ទារក ​ដែលមាន​សភាព​ចុះ​ត្រជាក់​ខ្លាំង​ ម៉ាស៊ីន​សម្រាប់​វិភាគ​ឈាម ​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​សម្រាប់ ទារក កែវ​ចិញ្ចឹម​ទារក និង​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​កម្រិត​សម្រាល ។

លោក វ្ល៉ា​ស់​ទី​មី​ល តេ​សារ (Vlastimil Tesar) ភារធារី​ស្តីទី ​នៃ​ស្ថានទូត​សាធារណរដ្ឋ​ឆែក ប្រចាំ កម្ពុជា បាន​ថ្លែងថា​ សាធារណរដ្ឋ​ឆែក បាន​ធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាច្រើន​ជាមួយ​កម្ពុជា ​ជាពិសេស ​បាន ជួយសង្គ្រោះ​ទារក​ទើបនឹង​កើត ​និង​ការរក​ឃើញ​ជំងឺ​បេះដូង​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​កម្ពុជា​។

រដ្ឋ​មន្រី្ត​ក្រសួងសុខាភិបាល ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ បាន​ថ្លែងថា ​សកម្មភាព​នាពេល នេះ ជា​ចំណង​សាមគ្គីភាព ជំរុញ​ឲ្យ​មាន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ រវាង​ប្រទេស​ទាំងពីរ លើ​ការអភិវឌ្ឍ ក្នុង​វិស័យ​នានា ​ដូចជា​វិស័យ​អប់រំ អភិវឌ្ឍ​សហគមន៍ និង​វិស័យ​សុខាភិបាល​ផងដែរ​។ ​ជាក់ស្តែង​ក្នុង​ការ​អភិវឌ្ឍ និង​ពង្រឹង​គុណភាព​វិស័យ​សុខាភិបាល​កម្ពុជា ឆែក ក៏​មាន​ការចូលរួមចំណែក ​តាមរយៈ​កិច្ច​សហ​ប្រតិ​ប​តិ្តកា​រលើ​គម្រោង​ទ្វេភាគី ក្នុងការ​ពង្រឹង​ផ្នែក​ផ្សេងៗ​ ដោយ​ផ្តោតលើ​ការ​បណ្តុះ​បណ្តាល និង​ការឧបត្ថម្ភ​សម្ភារ បរិក្ខារ​ពេទ្យ​។

តាមរយៈ​ការផ្តល់ជូន​សម្ភារ​បរិ​ក្ខា​រ​ពេទ្យ ​លើក​ទី​១ ចំនួន​១០​មុខ​ សរុប​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ផ្នែក​ជំងឺ​ទារក ​និង​ផ្នែក​ជំងឺ​ធ្ងន់ រួម​ជាមួយ​ការ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថ ភាព​គ្រូពេទ្យ ​និង​គិលានុបដ្ឋាក​លើ​ជំនាញ​ព្យាបាល​ថែទាំ​ជំងឺ​ទារក ​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​គុណភាព នៃ​សេវា​នៅ​ម​នី្ទ​រ​ពេទ្យ ​កុមារ​ជាតិ កាន់តែ​ទទួល​បាន​ការ​ទុកចិត្ត​ខ្លាំង​ឡើង ហើយ​អត្រា​មរណភាព​ទារក និង​ថយចុះ ​តាម​ការ​រំពឹងទុក​របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ឆ្នាំ​២០៣០ ជា​ប្រាកដ​៕