គុណភាព​ខ្យល់​ក្នុង​ទីក្រុង​ Melbou​rne ​អាក្រក់​បំផុត​ក្នុង​ពិភពលោក ខណៈ​ភ្លើង​ឆេះ​ព្រៃ​បន្ត​ឆាប​ឆេះ​ពេញ​រដ្ឋ Victoria​

273

អូស្ត្រាលី៖ នៅ​ថ្ងៃ​អង្គារ​នេះ​អ្នកស្រុក​នៅ​រដ្ឋ Victoria បាន​ចាប់ផ្ដើម​ដកដង្ហើម​ នៅ​ក្នុង​ខ្យល់អាកាស​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ពិភពលោក​ ដោយសារតែ​ផ្សែង​ដែល​ហុយ​ចេញពី​អណ្ដាត​ភ្លើង​ នៅ​ភាគ​ខាងកើត​រដ្ឋ​នេះ និង​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី​។

មជ្ឈមណ្ឌល​ការពារ​ទីក្រុង​បាន​កត់ត្រា​កម្រិត​គ្រោះថ្នាក់​នៃ​ភាគល្អិត​ល្អ​ៗ នៅ​ក្នុង​អាកាស​ចាប់ពី​ម៉ោង ១២​ព្រឹក​ដល់​ម៉ោង ៤​ទៀបភ្លឺ​ ហើយ​ចាប់​តាំង​ពី​ពេលនោះ​មក​ត្រូវ​បាន​ចាត់​ថ្នាក់​ថា ​ជា​កម្រិត​អន់​បំផុត​ដោយ​អាជ្ញាធរ​ការ​ពារ​បរិស្ថាន​។​ ការ​ព្យាករណ៍​គុណភាព​ខ្យល់​សម្រាប់​ទីក្រុង​ហ្គី​ឡុង តំបន់​ជ្រលង​ភ្នំឡា​ត្រូ​ប​ទីក្រុង​ Melbourne ​តំបន់​ភាគ​កណ្ដាល​ទូទាំង​តំបន់​ហ្គី​ប​ស្លេ​ន និង​តំបន់​ភាគ​កណ្ដាល​ខាង​ជើង​ត្រូវ​បាន​ចុះបញ្ជី​ថា ​ជា​តំបន់​មាន​គ្រោះថ្នាក់​សម្រាប់​ថ្ងៃ​អង្គារ​នេះ ដោយ​អាជ្ញាធរ​ការពារ​បរិស្ថាន​។ ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ Victoria​ បាន​ចាប់ផ្ដើម​ឆេះ​តាំងពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​មក ហើយ​ភាគ​ច្រើន​នៃ​ភ្លើង​ឆេះ​ព្រៃ​ទាំងនោះ គឺ​ដោយសារ​តែ​មានផ្លេកបន្ទោរ​ចេញពី​រន្ទះបាញ់ រួម​ទាំង​ព្យុះ​ដែល​បណ្ដាល​មក​ពី​អគ្គិភ័យ​ដោយ​ខ្លួនឯង​៕

អត្ថបទ៖ សុខ​មាន