សម្ដេច​តេ​ជោ ហ៊ុន សែន ដាក់​បញ្ជា​ទៅ​មន្ត្រី​រាជរដ្ឋាភិបាល កុំ​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ

318

ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានដាក់​ចេញ​នូវ​បទបញ្ជា​ថ្មី​មួយ ​សម្រាប់​រដ្ឋមន្ត្រី ដែល​ជា​ប្រធាន​ស្ថាប័ន ឬ​ អភិបាល​រាជធានី ​ខេត្ត ត្រូវតែ​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ ​លើ​ការ​បញ្ចេញ​ព័ត៌មាន​ដោយ​ខ្លួនឯង​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន ជា​លើក​ទី​៤ កាលពី​ល្ងាច​ថ្ងៃទី​១៤ ​ខែមករា នេះ ដែល​ក្នុង​ពិធី​នេះ សម្ដេច​តេ​ជោ ​ហ៊ុន សែន ​បាន​ធ្វើការ​ផ្ដាំផ្ញើ​ទៅ​ដល់ មន្ត្រី​របស់​រាជរដ្ឋាភិបាល​ទាំងអស់ កុំ​ខ្លាច​អ្នកសារព័ត៌មាន​ ហើយ​កុំ​ចាត់​ទុក​អ្នកសារព័ត៌មាន ជាស​ត្រូវ គឺ​ត្រូវ ​ចាត់ទុក​អ្នកសារព័ត៌មាន ជា​ដៃគូ ដែល​មិនអាច​ខ្វះ​បាន​។

ការដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បានដាក់​បទបញ្ជា ក៏ដូចជា​អនុសាសន៍ បែបនេះ ដោយសារ​កន្លងមក មាន​មន្ត្រី​របស់​រដ្ឋាភិបាល​មួយចំនួន ​តែង​ខ្លាចរអា​ចំពោះ​អ្នក​​សារព័ត៌មាន ​ដោយសារតែ​ការចង់​បិទបាំង​នូវ​ភាព​មិនប្រក្រតី​មួយចំនួន​របស់ខ្លួន​ ដូច្នេះ​នៅ​ថ្ងៃ​ជួប​ជាមួយ​អ្នក​សារព័ត៌ មាន​ប្រចាំ​ឆ្នាំនេះ សម្តេច ​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ​ឱ្យមាន​ការសហការ​ជាមួយ​អ្នកសារព័ត៌មាន ​ដោយ​យក​អ្នកសារព័ត៌មាន​ជា​ដៃគូ​ដ៏​សំខាន់ ​ដែល​មិនអាច​ខ្វះ​បាន​ ដើម្បីឱ្យ​កិច្ចការ​របស់ខ្លួន​បាន​ប្រព្រឹត្ត ​ទៅ​ប្រកបដោយ​តម្លាភាព ​គណនេយ្យភាព ​និង​ប្រសិទ្ធភាព ប្រកបដោយ​ការជឿ​ទុកចិត្តបាន​៕