Lukaku​ ស៊ុត​បញ្ចូល​ទី​ទៀត​ហើយ ខណៈ Inter Milan ឈ្នះ Cagliari ៤-១ ពាន Coppa Italia

119

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បែលហ្ស៊ិក Romelu Lukaku​ រក​បាន ២​គ្រាប់​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់ ២១​វិនាទី​ដំបូង ​ខណៈ ​Inter Milan បាន​ឈាន​ទៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ Coppa Italia ជាមួយ​នឹង​ជ័យជម្នះ ៤១ លើ Cagliari។​

​​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ​បា​នរក​គ្រាប់​បាល់​ទី​១ បន្ទាប់ពី​ការ​បញ្ជូន​បាល់​មិនល្អ​របស់​កីឡាករ​ Christian Oliva​ មុន​ពេល​ដែល​ Borja Valero បន្ថែម​គ្រាប់​ទី​២ នៅ​នាទី​ទី​២២​។ ​Lukaku ​ក៏​រក​បាន​គ្រាប់​ទី២ ​របស់​ខ្លួន​នៅ​នាទី​ទី​៤៩ ក្នុង​វគ្គ​ទី​២ មុន​ពេល​ដែល​ Oliva​ រក​បាន​ ១​គ្រាប់​វិញ​អោយ Cagliari តែ Andrea Ranocchia​ តែ​ត​មួយ​គ្រាប់​ចុងក្រោយ​អោយ Inter Milan ឈ្នះ Cagliari ១​។ ​បច្ចុប្បន្ន Lukaku ​រក​បាន ១៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ២៥​លើក​សម្រាប់​ Inter Milan តាំងពី​ផ្ទេរ​ពី​ក្រុម​បិសាច​ក្រហម Manchester United

អត្ថបទ​៖​នាង សុភា​វុ​ធ