Tottenham Hotspur ឡើង​ជុំ​ទី​៤ FA Cup ក្រោយ​ឈ្នះ Middlesbrough ២-១

89

បាល់ទាត់៖ ​បន្ទាប់ពី​ស្មើ​នៅ​ទឹកដី Middlesbrough ១ ការប្រកួត​ពានរង្វាន់ FA Cup ជុំ​ទី៣ Tottenham Hotspur ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍ Middlesbrough​ វិញ​ដើម្បី​រក​អ្នកឈ្នះ​ឡើង​ជុំ​ទី៤​។ ​Spurs ទទួល​បាន​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​នាទី​ទី​២ នៅ​ពេល​ដែល​អ្នកចាំទី Middlesbrough, Tomas Mejias ភ្លាត់​បញ្ជូន​បាល់​ទៅ​ឱ្យ​ Giovani lo Celso​ ដែលជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​អោយ Spurs នាំមុខ​តាំង​ពី​ដើម​វគ្គ​ទី១​។

​​វគ្គ​ទី១ ដដែល Erik Lamela​ ក៏​រក​បាន​គ្រាប់​ទី២ អោយ Spurs នៅ​នាទី​ទី១៥​។ ​ជិត​ចប់​ការប្រកួត​ទៅ​ហើយ George Saville ក៏​តប​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី៨៣ ទៅ​ហើយ​។ ​កីឡាករ​ជំនួស​ដោយ​កីឡាករ Rudy Gestede​ របស់​ក្រុម Middlesbrough​ មានឱកាស​ក្នុងការ​បន្ថែម​ម៉ោង​ប៉ុន្តែ​គ្មាន​សំណាង​។ ​​Tottenham ​ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ FA Cup ចំនួន ៨ដង​នឹងត្រូវ​ជួប​ម្ចាស់ផ្ទះ​Southampton ក្នុង​ជុំ​ទី៤ នៅ​ចុងខែ​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ