ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​ភ្នំភ្លើង​ផ្ទុះ​នៅ​ហ្វីលីពីន​ប្រញាប់​ប្រញាល់​ប្រមូល​របស់​របរ ​និង​សត្វ​ចិញ្ចឹម​

143

ហ្វីលីពីន៖ ភ្នំភ្លើង​មួយ​នៅ​ជិត​រដ្ឋធានី​ហ្វីលីពីន​ បាន​ព្រួស​កម្អែ​ភ្នំភ្លើង​ទៅលើ​អាកាស ហើយ​ញ័រ​រញ្ជួយ​ឥត​ឈប់​ឈរ​កាលពី​ថ្ងៃ​អង្គារ ដោយ​ព្រួយបារម្ភ​ថា​ នឹង​អាច​មាន​ការ​ផ្ទុះ​ដ៏​ធំ​ និង​គ្រោះថ្នាក់​ជាង​មុនថែមទៀត ខណៈ​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ភៀសខ្លួន ​ចេញពី​ភូមិ​ផ្សេងៗដែល​ងងឹត ​និង​គ្របដណ្ដប់​ដោយ​កម្ទេច​ផេះ​ដ៏​ក្រាស់​។

ការងារ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ផ្អាក ​ហើយ​សាលារៀន​នានាត្រូវ​បាន​បិទ​នៅ​តាម​ទីប្រជុំជន​ និង​ទីក្រុង​មួយ​ចំនួន​​ក្នុង​នោះ​ក៏​មាន​ទីក្រុង​ម៉ានីល​ផង​ដែរ ដោយសារតែ​កម្ទេច​ផេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​ ជើង​ហោះ​ហើរ​រាប់​រយ​ត្រូវ​បាន​លុបចោល​ ដោយសារតែ​ការ​ពន្យារ​ពេល​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​អ្នក​ដំណើ​រ​រាប់ម៉ឺន​នាក់​។​ ទីភ្នាក់ងារ​ឆ្លើយតប​នឹង​គ្រោះ​មហន្តរាយ​របស់​រដ្ឋា​ភិ​បាល ​ពុំបាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការខូចខាត​នោះ​ទេ ប៉ុន្តែ​អ្នកសារព័ត៌មាន​បាន​ឃើញ​លំនៅឋាន​រាប់​សិប​ខ្នង​ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​កម្ទេច​ផេះ​ដ៏​ក្រាស់ និង​ការរញ្ជួយ​ដី​ជា​ញឹកញាប់​នៅ​តំបន់​ចំនួន​២ ​របស់​ខេត្ត​បា​តាន​ហ្កា​ស ​(Batangas)

អត្ថបទ៖ សុខ​មាន