អ្នកបើក​យន្តហោះ​ជន​ជា​ជាតិ​បារាំង មានបំណង​ចង់​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍ នៅ​ខេត្តបាត់ដំបង​

154

បាត់ដំបង ៖ ​ អ្នកបើកបរ​យន្តហោះ​ជនជាតិ​បារាំង បាន​បង្ហាញថា​ ខ្លួន​ចង់​ធ្វើការ​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍ ក្នុង​ខេត្តបាត់ដំបង ដើម្បី​ជំរុញ​កំណើត​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​។

កាលពីថ្ងៃទី​១៤ ខែមករា ​​ម្សិលមិញ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានទទួល​ជួប​សម្តែង​ការគួរសម ជាមួយ​លោក អេ​ម៉ា​នូ​អែល ដាយ​អាស់ (Emmanuel DIAS) អ្នកគ្រប់គ្រង​ទូទៅ របស់​គម្រោង Airaviata (AAT) Cambodia Regional Airlines Company ដែល​គោល​បំណង​នៃ​ជំនួប​ពិភាក្សា​នេះ គឺ​លោក អេ​ម៉ា​នូ​អែល ដាយ​អាស់ ​បានធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​ជូន ​ឯកឧត្តម​អភិបាលខេត្ត ដែល​លោក​មានបំណង ​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍​ដឹក​អ្នកដំណើរ​ដោយ​ការហោះហើរ​ជើង​ក្នុងស្រុក ​និង​យន្តហោះ​ខ្នាតតូច​។

លោក​ បានបញ្ជាក់ថា នេះ​ក៏​ជា​ការ​ជួយ​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍ ក៏​ដូច​អ្នកទេសចរ ទៅកាន់​តែ ច្រើន ក្នុង​ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​ចង់​វិនិយោគ លើ​វិស័យនេះ​ ក៏ដូចជា​ធ្វើ​ឲ្យ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង ​មានដំណើរ​ការ​ឡើង​វិញ​។ បើ​គម្រោង​នេះ​ ទទួល​បាន​ជោគជ័យ គឺ​ងាយស្រួល​ដល់​អ្នក​ធ្វើដំណើ​រ ជាពិសេស​គឺ​ភ្ញៀវទេសចរ ​ដែល​ធ្វើដំណើរ​បាន​លឿន ​ទៅ​រាជធានី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត​៕