សម្តេច ​ហេង ​សំរិន​ ជួ​បពិភា​ក្សាកា​រងារជាមួយ​ប្រធា​នរដ្ឋ​សភា​ឡាវ​

132

ភ្នំពេញ៖ នៅព្រឹ​កថ្ងៃ​ទី១៥ ​ខែមករា ឆ្នាំ២០២០​នេះ ​សម្តេ​ចអគ្គមហាពញាចក្រី ​ហេង ​សំរិន​ ប្រធាន​រដ្ឋសភា ​បាន​ជួប​ពិភាក្សាកា​រងារ​ជាមួ​យ ​លោក​ជំទាវ​ ផា​នី យ៉ាថូទូ ​ប្រធាន​រដ្ឋសភា ​នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យប្រ​ជាមានិត​ឡាវ ​នៅវិមាន​រដ្ឋ​សភា​អូស្រ្តាលី ​ខណៈស​ម្តេច​និង​លោកជំ​ទាវ​បាន​អញ្ជើញ​ចូលរួ​មកិច្ចប្រជុំ​ប្រចំាឆ្នាំ​លើក​ទី២៨​ វេទិ​កាសភា​អាស៊ី-​ប៉ាស៊ីហ្វិ​ក ​នាទី​ក្រុង​កង់​បេរ៉ា​។


ប្រធានរដ្ឋសភាប្រទេសទំាងពីរបានសម្តែងការគំាទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទំាងពីរដែលបានអនុវត្តកន្លងមក ជាពិសេសលទ្ធផលដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ទៅកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានផ្តល់នូវផ្លែផ្កា ដែលបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។
នាយករដ្ឋមន្រ្តីកម្ពុជានិងឡាវ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាប សមភាគីឡាវថា កាលពីពេលថ្មីៗនេះ រដ្ឋសភាកម្ពុជា ទើបបានអនុម័តយល់ព្រមលើគម្រោងទិញថាមពលអគ្គិសនី ពីរោងចក្រផលិតអគ្គិសនី ដោយធ្យូងថ្មពីឡាវ មានអនុភាព២៤០០MW(ម៉េហ្គាវ៉ាត់)។ គម្រោងនេះ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រទេសទំាងពីរ។
លោកជំទាវ ផានី យ៉ាថូទូ ស្នើសុំសម្តេចប្រធានរដ្ឋសភាជួយជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត ជាពិសេសដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមមិត្តសភារដ្ឋសភាប្រទសទំាងពីរ៕