Watford ទិញ​បាន​ខ្សែប្រយុទ្ធ Udinese​ ក្នុង​តំលៃ ៧​លាន​ផោន​

145

បាល់ទាត់៖ ​Watford បាន​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ស្លាប​របស់ Udines, Ignacio Pussetto​ ក្នុង​តម្លៃ ៧​លាន​ផោន​លើ​កិច្ចសន្យា ៤​ឆ្នាំ​កន្លះ​។​ ​លោក Pussetto​ អាយុ ២៤​ឆ្នាំ​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​អ៊ីតាលី​នៅ​ឆ្នាំ២០១៨ ពី​ Huracan​ ក្នុង​ប្រទេស​កំណើត​អា​ហ្ស​ង់​ទីន​ ក៏​អាច​លេង​ជា​ខ្សែប្រយុទ្ធ​ផង​ដែរ​។

​​គាត់​ត្រូវ​បាន​គេ​ប្រើ​ភាគច្រើន​ជា​កីឡាករ​បម្រុង ​របស់​ក្រុម​នៅ​រដូវ​កាល​នេះ ​និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែ​មួយ​គត់​របស់​គាត់ ​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ១៤ នៅ​ក្នុង​ការ​បរាជ័យ ៣១ ដោយ​ក្រុម​កំពូល​តារាង ​Juventus​ នៅ​ថ្ងៃ​ទី១៥​ ខែ​ធ្នូ​។​ ​សរុប​មក ​Ignacio ស៊ុត​បញ្ចូល​ទី​បាន ៥គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥០​ដង​សម្រាប់​ក្រុម​នៅ Serie A មួយ​នេះ។ ​​ការផ្ទេរ​របស់ Ignacio ក៏​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​ក្លិប​ទាំងពីរ​ដែរ ពោល​គឺ​ម្ចាស់ផ្ទះ​ក្លិប Udinese​ លោក Giampaolo Pozzo ​គឺជា​ឳ​ពុក​របស់​ម្ចាស់​ក្លិប Watford លោក Gino Pozzo​។ ​Watford បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ បន្ទាប់ពី​ការតែងតាំង​លោក Nigel Pearson ជា​អ្នកចាត់ការ​ទូទៅ​ទី៣ របស់​ក្លឹប​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​។​ ​Watford បាន​យកឈ្នះ​ការ​ប្រកួត​ចំនួន​ ៤លើក​ក្នុងចំណោម​ការប្រកួត Premier League ចំនួន ៥​លើក​កន្លងមក ដែល​ជា​ទំរង់​ល្អ​បំផុត​រាប់​ពីរដូវ​កាល​មុន ​ដែល​ពួកគេ​ឈ្នះ ៤ប្រកួត​ដំបូង​៕

អត្ថបទ​៖​នាង សុភា​វុ​ធ