អ្នក​ការពារ​ជើងឯក​ស្នូកឃ័រ The Masters, Judd Trump ធ្លាក់​ត្រឹម​ជុំ​ទី១

95

ស្នូកឃ័រ៖ ​ម្ចាស់​ការពារ​តំណែង​ជើងឯក Judd Trump ត្រូវ​បាន​ធ្លាក់​ចេញ​នៅ​ជុំ​ទី​១ ​នៃ​កម្មវិធី Masters ជាមួយ​នឹង​បរាជ័យ​ក្នុង​លទ្ធផល ៦៣​ហ្វ្រេ​ម​ក្រោម​ស្នាដៃ​កីឡាករ Shaun Murphy។​ ​កីឡាករ​លំដាប់​ទី​១ ពិភពលោក​វ័យ ៣០​ឆ្នាំ Judd Trump ធ្វើ​មួយ​ឈើ​លើស​ពី ១០០​ពិន្ទុ​ ៣​ហ្វ្រេ​ម​ដើម្បី​នាំមុខ ៣២ លើ Shaun Murphy ដែល​ជា​អតីត​ជើងឯក Masters នេះ​នៅ​ឆ្នាំ​២០១៥​។​

​​តែ​ក្រោយមក Murphy ក៏​វាយបក​រក​បាន​ជ័យជំនះ ៤​ហ្វ្រេ​ម​ផ្ទួនៗ​ដើម្បី​យកឈ្នះ​ការប្រកួត​លើ Shaun Murphy ៣​ហ្វ្រេ​ម​ឡើង​ជុំ​ទី​២ ដែល​នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​លំដាប់​លេខ​១៥ ពិភពលោក Joe Perry​។ ​គូ​ផ្សេង​ទៀត​​ម្ចាស់​ជើងឯក Masters ពីរ​សម័យកាល John Higgins បាន​យកឈ្នះ Barry Hawkins ១។​ Higgins របស់​ស្កុ​ត​ឡេ​ន​នឹង​ជួប​ជាមួយ Ali Carter នៅ​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ