ការ​នាំ​ចេញ​របស់​ចិន​បន្ត​កើន​ឡើង​ បើ​ទោះ​ជា​មាន​សង្គ្រាម​ដំឡើង​ពន្ធ​របស់​អាមេរិក​ក៏​ដោយ​

146

ចិន៖ ការនាំចេញ​របស់​ប្រទេស​ចិន​បាន​កើន​ឡើង ​០.%​ ក្នុង​ឆ្នាំ២០១៩ បើ​ទោះ​ជា​មាន​សង្គ្រាម​ដំឡើង​ពន្ធ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​កំណើន​បាន​ហក់​ឡើងជា​ថ្មី​នៅ​ក្នុង​ខែ​ធ្នូ​ ទៅលើ​តម្រូវ​ការ​កាន់តែ​ចាំបាច់​ពី​ទីផ្សារ​ផ្សេងៗ។

ទិន្នន័យ​អតិថិជន​កាលពី​ថ្ងៃ​អង្គារ ​បាន​បង្ហាញ​ពី​ការ​នាំ​ចេញពី​ចិន​ចូល​ទៅ​កាន់អាមេរិក​បាន​ធ្លាក់​ចុះ ១២​.%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨ បន្ទាប់ពី​ការ​ធ្លាក់​ចុះ​ចំនួន ១៤.%​ នៅ​ក្នុង​ខែ​ធ្នូ​ជាង ​១​ឆ្នាំ​កន្លងទៅ​។ លោក Zou Zhiwu នាយករង​រដ្ឋបាល​គ​យ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការ​នាំ​ចេញ​ទៅកាន់​ទីផ្សារ​ ដែ​ល​មិន​មែន​ជា​របស់​អាមេរិក​មិន​បាន​ខាត​ទេ​ មានន័យថា ​វា​ជំនួស​ពាណិជ្ជកម្ម​ដែល​បាន​បាត់បង់​ទៅជា​មួយ​អាមេរិក ដូច្នេះ​ការនាំចេញ​នានា​ជា​ធម្មតា​នៅតែ​កើន​ឡើង​ដដែល​។​ ក្រុម​ប្រេសិត​អាមេរិក និង​ចិន​គ្រោង​នឹង​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​នៅ​សប្ដាហ៍​នេះ ​ដែល​ក្រុម​វិនិយោគិន​សង្ឃឹមថា ក្លាយ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​បញ្ចប់​សង្គ្រាម​ ដំឡើង​ពន្ធ​ដ៏​ធ្ងន់ធ្ងរ​ជុំ​វិញមហិច្ឆតា​បច្ចេកវិទ្យា​ និង​អតិរេក​ពាណិជ្ជកម្ម​របស់​ទីក្រុង​ប៉េកាំង​៕

អត្ថបទ៖ សុខ​មាន