ក្លិប​នៅ​លី​គ​ទី​៣ អេ​ស្ប៉ា​ញ​អបអរ​ដូច​លើក​ពាន​ ក្រោយ​ចាប់​ឆ្នោត​ជួប Real Madrid វគ្គ ៣២​ក្រុម Copa del Rey

368

បាល់ទាត់៖ ​ក្លឹប​បាល់ទាត់​នៅ​លី​គ​លំដាប់​ទី៣ របស់​អេ​ស្ប៉ា​ញ Unionistas de Salamanca ស្រាប់តែ​នាំគ្នា​អបអរ​ដូច​លើក​ពាន បន្ទាប់ពី​ចាប់ឆ្នោត​ជួប​ប្រកួត​ជាមួយ​ក្រុម​យក្ស Real Madrid ក្នុង​វគ្គ ៣២​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Copa del Rey។

​​កីឡាករ​របស់​ក្លឹប​នៅ​ក្រប​ខណ្ឌ ​Segunda Division B មួយ​នេះ​បាន​កំពុង​មើល​ការ​ចាប់​ឆ្នោត​តាម​កញ្ចក់​ទូរទស្សន៍​ ហើយ​កីឡាករ​បាន​ចាប់ផ្ដើម​លោត​ចុះឡើង​ នៅ​ពេល​ដែល​ឈ្មោះ​ក្រុម​របស់​លោក Zinedine Zidane​ ត្រូវ​បាន​បង្ហាញ​ជា​គូប្រកួត​ជាមួយ​ក្រុម​របស់​ខ្លួន​។​ ​Unionistas de Salamanca បាន​យកឈ្នះ​ក្រុម Deportivo de La Coruna របស់ Segunda Division ក្នុង​លទ្ធផល ៨៧ ដោយ​បាល់ ១១ម៉ែត្រ​កាត់​សេចក្តី បន្ទាប់ពី​ស្មើ ១១ ដើម្បី​ឈាន​ដល់​ជុំ​ទី​៣ នៃ​ការប្រកួត​។​ ​Unionistas ​នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ដ៏​តូច​របស់​ខ្លួន​ផ្ទុក​ទស្សនិកជន​បាន​ត្រឹម ៣ពាន់​នាក់​ទទួល​ស្វាគមន៍ Real Madrid នៅ​ទីក្រុង Salamanca នៅ​ថ្ងៃ​ទី​២២ ខែ​មករា​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ