ផ្សែង​ហុយ​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី​កំពុង​រសាត់​ជុំវិញ​ពិភព​លោក​

747

អូស្ត្រាលី៖ អង្គការ​ណា​សា​និយាយ​ថា ​ផ្សែង​ដែល​កំពុង​ហុយ​ចេញ​ភ្លើង​ឆេះ​ព្រៃ​​ក្នុង​ប្រទេស​អូស្ត្រាលី​ បាន​រសាត់​នៅ​ជុំវិញ​ពិភពលោក​ និង​គ្របដណ្ដប់​លើ​ប្រទេស​អូស្ត្រាលី​ភាគ​ខាងកើត​។ ភ្នាក់​ងារ​នេះ​បាន​កំពុង​ប្រើ​ផ្កាយ​រណប​តាមដាន​ផ្សែង​នោះ​។​

អង្គការ​ខាងលើ​និយាយ​ថា ​ស្ថានភាព​ដែល​មិន​ធ្លាប់​មាន​កាលពីមុន​ មក​បាន​លាយ​បញ្ចូល​គ្នា​ជាមួយ​ភាព​ហួត​ហែង​ជា​ប្រវត្តិសាស្ត្រ​ ដែល​បាន​បណ្ដាល​ឲ្យ​មាន​រន្ទះបាញ់​ខុស​ប្រក្រតី​មួយ​ចំនួន​ធំ​។​ អង្គការ​ណា​សា​និយាយ​ថា​ ផ្សែង​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ប្រទេស​នូវែលហ្សេឡង់ ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គុណភាព​ខ្យល់​៕

អត្ថបទ៖ សុខ​មាន