Spurs ចុះ​កិច្ច​សន្យា​នាំ​យក​កីឡាករ​ដំបូង​បំផុត​ក្រោម​ការ​ដឹកនាំ​របស់លោក Jose Mourinho

160

បាល់ទាត់៖ Tottenham​ បាន​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Gedson Fernandes​ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Benfi​ca ​រយៈពេល ១៨​ខែ​ជា​ការ​ចុះហត្ថលេខា​ដំបូង​របស់ Tottenham ​ចាប់​តាំង​ពី​អ្នកចាត់ការ Jose Mourinho​ ចូលកាន់​តំណែង​។​ ​កីឡាករ​វ័យ ២១​ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​សម្រាប់ Benfica ​កាល​ពី​រដូវ​កាល​មុន​ ហើយ Spurs មាន​ជម្រើស​ក្នុងការ​ធ្វើឱ្យ​ការចុះហត្ថលេខា​របស់គេ​ជា​អចិន្ត្រៃយ៍​ នៅ​ចុងបញ្ចប់​នៃ​រយៈពេល​ខ្ចី​។​

Fernandes ​បានឈ្នះ​ជើងឯក​ព័រទុយហ្កាល់​ជាមួយ Benfica​ កាលពី​រដូវ​កាល​មុន​ និង​បាន​លេង​ឱ្យ​ក្លឹប​ចំនួន ៥៣ដងដោយ​រកបាន ២គ្រាប់​នៅ Champions League​។​ ​Fernandes​ ដែល​ធ្លាប់​បង្ហាញខ្លួន ២លើក​សម្រាប់​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់​បាន​និយាយថា​ គាត់​នឹង​រស់នៅ​ទីក្រុង​ឡុង​ជាមួយ​គ្រួសារ​ ដែល​បាន​ផ្លាស់ប្តូរ​រួច​ហើយ​។​ ​Fernandes​ បានចាប់ផ្តើម​ការប្រកួត​លី​ក​ចុងក្រោយ​នៅ​ថ្ងៃទី​៣០​ ខែតុលា​ ដោយ​មិន​បានទទួល​ការ​គាំទ្រ​ពី ​Benfica​។​ ​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​ចូលរួម​ជាមួយ ​Spurs នៅពេលដែល​ខ្សែបម្រើ​ Moussa Sissoko ​និង​Tanguy Ndombele ​រងរបួស​ ខណៈដែល​ Christian Eriksen​ ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្លាស់ចេញ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ