អង្គការ​ណា​សា​៖ ​ទសវត្សរ៍​ឆ្នាំ​២០១០ គឺជា​ឆ្នាំ​ដែល​ក្ដៅ​បំផុត​នៅ​លើ​ពិភព​លោក​

185

អាមេរិក៖ ទីភ្នាក់ងារ​អាមេរិក​ចំនួន​២ បាន​និយាយ​ថា ​ទសវត្សរ៍​ដែល​ទើបតែ​បញ្ចប់​ទៅ​ គឺជា​ពេល​វេលា​ដែល​ក្ដៅ​បំផុត​មិន​ធ្លាប់​មាន​នៅ​លើ​ភព​ផែន​ដី​ ដែល​ត្រូវ​បាន​កំណត់​ជា​ឆ្នាំ​ក្តៅ​បំផុត​ទី២។​ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ​គ្មាន​ការសង្ស័យ​អ្វី​ឡើយ​ដែល​ទាំង​អស់​នេះ ​គឺ​ការប្រែប្រួល​អាកាសធាតុ​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​។

អង្គការ​NASA​និង NOAA ក៏បាន​គណនា​ផង​ដែរ​ថា ​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដែល​ក្ដៅ​បំផុត​ទី​២ ក្នុង​រយៈ​ពេល ១៤០​ឆ្នាំ​នៃ​ការ​រក្សា​កំណត់ត្រា​។​ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឃ្លាំមើល​ពិភពលោក​ចំនួន ៥​ក្រុម​ផ្សេង​ទៀត​បាន​ឯកភាព​ដោយ​ផ្អែកលើ​ការ​វាស់​សីតុណ្ហភាព ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​ផែនដី ​ខណៈ​ដែល​ការ​វាស់​ស្ទង់​ផ្អែកលើ​ផ្កាយរណប​ជាច្រើន​បាន​និយាយ​ថា ​វា​មាននៅ​គ្រប់​ទីកន្លែង​ចាប់​តាំង​ពី​ឆ្នាំ​ក្ដៅ​បំផុត​រហូតដល់​ឆ្នាំ​ក្ដៅ​បំផុត​ទី៣។​ ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​និយាយ​ថា ​នៅ​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដែល​នឹង​មក​ដល់​នៅ​ពេល​ខាងមុខ ​នឹង​កាន់តែ​ក្តៅ​ទៅ​ៗ​ថែមទៀត​ដោយ​ដក​ឆ្នាំ​ទាំង​នេះ​ចេញពី​សៀវភៅ​កំណត់ត្រា​៕

អត្ថបទ៖ សុខ​មាន