កីឡាករ​កីឡា​ការិនី​វាយ​កូន​បាល់​កំពូល​ៗ​បន្ត​ចាប់​ដៃ​គ្នា​រៃអង្គាស​ប្រាក់​ជួយ​ដោះ​ស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​

139

វាយ​កូន​បាល់​៖ ​កីឡាករ​ និង​កី​ឡ​ការិនី​វាយ​កូន​បាល់​ឆ្នើម​ៗ​មួយ​ចំនួន​ បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​ដើម្បី​រៃ​អង្គាស​ប្រាក់ ​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ ​នៅ​ប្រទេស​អូស្ត្រាលី​។ ​កីឡាករ​ម្ចាស់​ស្រុក ​Nick Kyrgios បាន​រៃ​អង្គាស​ប្រាក់​បាន​ចំនួន ១.៦០០​ដុល្លារ​អូស្ត្រាលី (៩៥៤ដុល្លារ​) ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​ពុធ ខណៈ Roger Federer និង Rafael Nadal ដែល​បាន​ឈ្នះ ៣៩ Grand Slams បាន​រួម​គ្នា​ដើម្បី​បរិច្ចាគ ២៥០,០០០​ដុល្លារ (១៣២,២៨៥ផោន​)។​

ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ដែល​ចូលរួម​ក្នុង​ពិធី​នោះ ​បាន​ចូលរួម​ជាមួយ Nadal នៅ​លើ​ទីលាន​ដើម្បី​លេង​ជា​គូ​។​ ​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​បន្ត​កើតមាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ២៨​នាក់​ និង​បំផ្លាញ​ព្រៃឈើ​ប្រមាណ ​១០​លាន​ហិចតា​។​ ​ការប្រកួត​ជម្រុះ ​Australian Open ក៏​ត្រូវ​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្សែង​នៅ​ក្នុង​ទីក្រុង ​Melbourne ផង​ដែរ​ និង​មាន​ការ​ពន្យារ​ការប្រកួត​ជំ​រុះ​ពេញ​មួយថ្ងៃ​ពុធ​ម្សិលមិញ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ