សិស្ស​៥០០​នាក់ ប្រារព្ធ​ពិធីបុណ្យ​និ​ទាឃ​រដូវ​ ​លើកកម្ពស់​ការចាប់អារម្មណ៍​និង​វប្បធម៌​ប្រជាជន​ចិន

40

ភ្នំពេញ៖ សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់ នៃ​សាលារៀន​ ​វេ​ស្ទ​ឡា​ញន៍ និង​សាលារៀន​ ​ណ​ត្ស​ឡា​ញន៍ រសៀល​ថ្ងៃទី​១៦ មករា​ ​នេះ បាន​អបអរសាទរ​បុណ្យ​និ​ទាឃ​រដូវ ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកកម្ពស់​សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​នឹង​វប្បធម៌​របស់​ប្រជាជន​ចិន​។​

លោក លន់ ភា​រិ​ន នាយក​សិក្សាធិការ នៃ​ក្រុមហ៊ុន វេស​ឡាញ​ន៏​អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​មានប្រសាសន៍ថា ដោយសារ​ភាសា​ចិន​មានការ​ពេញនិយម​យ៉ាង​ខ្លាំង​ ​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជុំវិញ​ពិភពលោក​ក៏​កំពុង​ពេញនិយម​យ៉ាងខ្លាំង​ផងដែរ​។​ ​ការពេញនិយម​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទៅ​បានធ្វើ​ឲ្យ​សាលា​មើលឃើញ ហេតុផល​ពីរ​យ៉ាង​ដ៏​មាន​សារៈសំខាន់​។

​ ​បច្ចុប្បន្ន​ប្រជាជន​ចិន​មាន​និន្នាការ​ធ្វើ​អន្តោប្រវេសន៍​ក្នុង​តំបន់​អាស៊ី​ទាំងមូល និង​តំបន់​ផ្សេងទៀត​ក្នុង​ពិភពលោក​។ ពិភពលោក​កំពុង​ផ្លាស់ប្តូរ​ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែល​កំពុង​រីកចម្រើន​ខណៈដែល​បញ្ហា​ពិភពលោក​កំពុង​ផ្លាស់ប្តូរ​និយាយ​ភាសា​ចិន​ជា​ភាសា​ទី​២ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម​។

តាមរយៈ​នេះ សព្វថ្ងៃ​នៅក្នុង​ពិភពលោក​មានការ​ផ្លាស់​ប្តូរ​ ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ចិន និង​ដោះស្រាយ​ជាទូទៅ បច្ចុប្បន្ន​ឪពុកម្តាយ​ ​និង​អាណាព្យាបាល​ភាគច្រើន​បាន​បញ្ជូន​កូនៗ​របស់​ពួកគាត់​ ​ទៅ​រៀន​ពី​របៀប​និយាយ​ភាសា​ចិន​កុក​ងឺ​។​

លោក​បញ្ជាក់ទៀតថា​ ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍​ ​និង​សាលារៀន​ណត​ឡាញ បាន​បង្កើត​មជ្ឈមណ្ឌល​ភាសា​ចិន ឈ្មោះ «​ឈាង​ឈឹង​» ​ដើម្បី​បម្រើ​ដល់​សិស្សានុសិស្ស​ជាមួយនឹង​សេវាកម្ម​អប់រំ​ដ៏​ល្អឥតខ្ចោះ​ ​ដោយ​គ្រូ​មិនមែន​ជនជាតិដើម និង​គ្រូ​ជនជាតិដើម​ដែលមាន​បទពិសោធន៍​ ៕​