ជ្រូក​រាប់ពាន់​ក្បាល ត្រូវ​អាជីវករ​អ្នកលក់​ជ្រូក​ខ្វៃ ត្រៀម​សម្រាប់​ពេល​ចូលឆ្នាំ​ចិន​

111

ភ្នំពេញ ៖ ​អាជីវករ​លក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូរឫស្សី ​សុទ្ធតែ​ត្រៀម​រាប់​រយ​ជ្រូក ​ក្នុង​មួយ​តូបៗ​ ដើម្បី លក់​ឱ្យ​ប្រជា ពលរដ្ឋ​ខ្មែរ ​និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ខ្សែស្រឡាយ​កាត់​ខ្មែរ​.​ចិន​.​វៀតណាម នាឱកាស ចូលឆ្នាំ​ចិន​.​វៀតណាម​។

អាជីវករ​លក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូរឫស្សី បាន​ប្រាប់ថា ពួកគាត់​បាន ត្រៀម​ជ្រូក​រួចរាល់​ហើយ ​ដើម្បី​ត្រៀម​ធ្វើ​ជ្រូក​ខ្វៃ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​ដែលមាន​ខ្សែ​ ស្រឡាយ​កាត់​ចិន​.​វៀតណាម និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។ ​ពួកគាត់​ បន្តថា ក្នុង​មួយ​តូបៗ ពួកគាត់​ត្រៀម​ជ្រូក​ប្រមាណ​៣០០​ក្បាល ហើយ​តម្លៃ​ជ្រូក​វិញ​ឆ្នាំនេះ​ មានការ​កើនឡើង​ជាង ឆ្នាំមុន ​អាច​មួយ​គីឡូ​ឡើង​ដល់​៨​ម៉ឺន​រៀល​។

ពួកគាត់​ បន្តថា រាល់ថ្ងៃ​លក់​ជ្រូក​ខ្វៃ​អស់​ប្រមាណ ​ពី​៥​ទៅ​៨​ក្បាល​ប៉ុណ្ណោះ​ ប៉ុន្តែ​ថ្ងៃ​ចូលឆ្នាំ​ចិន​គឺ​ត្រៀម​ នឹង​លក់​អស់​៣០០​ក្បាល ​ហើយ​តូប​លក់ ​ជ្រូក​ខ្វៃ​ពួកគាត់ ​មាន​ទំហំ​តូចចង្អៀត ​ដូចនេះ​នឹងត្រូវ​លក់​កន្លែង​ផ្សេងៗ​ទៀត ក្នុងនោះ​គឺមាន ​ម៉ូយ​បាន​កក់​ជា​បណ្តើរៗ​ហើយ ​ដោយ​តូប​ខ្លះ​មានកក់​៥០​ក្បាល ​និង​តូប​ខ្លះទៀត​មានកក់ ​រហូតដល់​១០០​ក្បាល​ ហើយក៏​មាន​ដែរ ជាមួយគ្នានេះ​ពួកគាត់​ស្នើឱ្យ​ពលរដ្ឋ​នាំគ្នា​ជួយ​ទិញ​ជ្រូក ​ខ្វៃ​ពួកគាត់​ ព្រោះ​មាន​រសជាតិ​ឆ្ងាញ់ និង​ជា​ជ្រូក​ខ្មែរ​ពិតៗ​។

គួរ​បញ្ជាក់ថា តម្លៃ​ជ្រូក​ខ្វៃ​នៅ​ឆ្នាំនេះ អាច​នឹង​មាន​តម្លៃ​កើន​ឡើង​ស្ទើ​ទ្វេដង​ ព្រោះ​នា ​បច្ចុប្បន្ននេះ តម្លៃ​ជ្រូក​ខ្វៃ​បាន​ឡើង​ដល់​តម្លៃ​៦​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូ ហើយ​នៅ​ថ្ងៃ សែន​ចូលឆ្នាំ​ចិន​អាច​នឹង​ឡើងដល់​៨​ទៅ​១០​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​ នេះ​បើ​យោងតាម​ការ ​បញ្ជាក់បន្ថែម​ពី​អាជីវករ​លក់​ជ្រូក​ខ្វៃ​៕