សម្តេច​តេជោ ​ហ៊ុន​ សែន ​អញ្ជើញ​ដឹក​នាំគណៈ​ប្រតិភូ​ទៅ​ចូល​រួម ​«កិច្ចប្រជុំ​កំពូ​លអាស៊ី-​អឺរ៉ុ​ប (ASEM) លើកទី​១២» និង​កិច្ច​ប្រជុំ​កំពូល​នានា​

392

ភ្នំពេញ៖ នៅរា​ត្រីម៉ោង​១២:២០​នាទីយ​ប់ ​ថ្ងៃពុធ​ ៨កើ​ត ខែ​អស្សុជ ឆ្នាំច ​សំរឹទ្ធិ​ស័ក ​ព.ស​ ២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​១៧​ ខែតុលា ​ឆ្នាំ២០​១៨​ សម្តេច​តេជោ ហ៊ុ​ន ​សែន បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ទៅចូល​រួម​ «កិច្ច​ប្រជុំកំ​ពូល​អាស៊ី​-អឺរ៉ុ​ប (ASEM) ​លើក​ទី ១២​» ដែល​នឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី១​៨-​១៩​ ខែតុលា​ ឆ្នាំ​២០១៨ ​នៅទី​ក្រុងប្រ៊ុ​ចសែ​ល ប្រ​ទេសប៊ែលហ្ស៊ិក ​និង កិច្ចប្រ​ជុំកំពូល​អ្នកដឹកនាំវិ​និយោគ​សាកល នៃ​វេទិកាវិនិយោគ​ពិភ​ពលោក​ឆ្នាំ២០១៨ របស់​សន្និសីទ​សហ​ប្រជាជាតិ​ ស្ដី​ពីពាណិជ្ជកម្ម ​និង​ការអភិវឌ្ឍ​ ដែល​នឹង​ប្រព្រឹត្ត​ទៅចា​ប់ពី​ថ្ងៃទី២២-២៤ ​តុលា ​២០១៨​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។


កិច្ចប្រជុំកំ​ពូលអា​ស៊ី-​អឺរ៉ុប​ (ASEM) លើកទី ​១២ ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោមមូ​លប​ទ «អឺរ៉ុប​ និង​អាស៊ី៖​ ដៃ​គូសកល​សម្រាប់​បញ្ហាប្រឈម​សកល»​ មាន​គោល​បំណង​ពង្រឹង​កិច្ចស​ន្ទនា​ និង​កិច្ច​សហប្រតិ​បត្តិកា​ររ​វាងតំបន់​អាស៊ី ​និង​អឺរ៉ុប​ ខណៈ​ពេល​ដែល​តំបន់​ទាំង​ពីរជំរុ​ញកសា​ងកម្លាំងរួម​គ្នា ​ដើម្បី​ដោះស្រា​យបញ្ហា​ជាច្រើន ​ចាប់​ពី​ការបង្កើន​ពាណិជ្ជក​ម្ម ​និង​វិនិយោគ ​ការ​តភ្ជាប់ ​ការ​អភិវឌ្ឍ​ប្រកបដោយចីរ​ភាព ​និង​បម្រែបម្រួល​អាកាសធា​តុ ​ជាដើ​ម។
ក្នុងសម័យប្រជុំពេ​ញអ​ង្គដែ​លមាន​មូលបទ​រ​ង «ពង្រឹ​ងប្រព័​ន្ធព​ហុនិយ​ម៖ ជំរុ​ញភាព​ជាដៃគូ​អាស៊ី​-អឺរ៉ុប​អំពីការ​ប្រឈម​សកល»​ សម្តេចតេ​ជោ​នាយករដ្ឋ​មន្រ្តី​ នឹង​ថ្លែង​បទ​អន្តរាគម​ន៍ដោយ​ផ្តោត​ទៅលើ​ប្រធាន​បទ​៖ «របៀប​វារៈ​ឆ្នាំ២០៣០ ​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភា​ព ​និង​កំណើន​សេដ្ឋកិ​ច្ចប្រកប​ដោយ​ចីរ​ភាព និង​បរិយា​ប័ន្ន​»។
ក្នុងអំឡុង​ពេល​ស្នាក់​នៅប្រ​ទេសបែ​លហ្ស៊ិក ​និង​ប្រទេស​ស្វីស​ សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​ នឹង​មាន​ជំនួបទ្វេ​ភាគី​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយមេ​ដឹកនាំសំ​ខាន់ៗ​ជាច្រើ​នរូប​ និង​ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិភូ​ដទៃ​ទៀត​។ ក្នុង​នោះស​ម្តេចតេជោនា​យក​រដ្ឋមន្រ្តី​ ក៏នឹ​ងជួ​បសំណេះ​សំណាល​ជា​មួយស​មាជិក​សហគមន៍​ខ្មែរ​ និងសិស្ស ​និស្សិត​ខ្មែរ​ ដែល​កំពុង​រស់នៅ​ និង​សិក្សានៅ​ប្រទេស​បែល​ហ្ស៊ិក​ និង​ប្រទេស​ស្វីស​ ផង​ដែរ​៕