ក្តី​សង្ឃឹម​រសាត់​បាត់​សម្រាប់​ការ​ស្វែង​រក​អ្នក​បាត់​ខ្លួន​ ខណៈ​ចំនួន​អ្នក​ស្លាប់​​ដោយ​ការ​រញ្ជួយ​ដី​នៅ​ទួរគី​ឡើង​ដល់ ​៣៨​នាក់​

358

ទួរគី​៖ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ព្យាយាម​យ៉ាង​ស្វិតស្វាញ​កាលពី​ថ្ងៃអាទិត្យ​ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៅ​ប្រទេស​ទួរគី​ភាគ​ខាងកើត ​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​ដែល​បាក់​រលំ ​បន្ទាប់ពី​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៨​នាក់​។​

ក្រុម​អ្នក​ជួយសង្គ្រោះ​ជិត ៤ពាន់​នាក់​ដែល​បាន​ជីក​កកាយ​ក្នុង​កម្ទេចកំទី​ក្នុង​សីតុណ្ហភាព​ត្រជាក់ ត្រូវ​បាន​ទទួល​ជំនួយ​ពី​គ្រឿងចក្រ​មួយ​ចំនួន ​ខណៈ​ក្តី​សង្ឃឹម​កំពុង​រសាត់​បាត់​បន្តិច​ម្ដងៗ ស្រប​ពេល​រយៈ​ពេល ៤៨​ម៉ោង​បាន​ចូល​មក​ដល់​។​ សាកសព​ចំនួន ​៤​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ភាគ​កណ្ដាល​រយៈពេល​ជិត​ ៤០​ម៉ោង បន្ទាប់ពី​ការ​រញ្ជួយ​ដី​កម្រិត ​៦,៨​រ៉ិ​ច​ទ័​រ​បាន​អង្រួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​ ប៉ុន្មាន​ម៉ោង​ក្រោយមក​គេ​បាន​រក​ឃើញ​សាកសព ២​នាក់​ទៀត​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​ឡើង​ដល់​ទៅ ៣៨​នាក់​នៅ​ក្នុង​ខេត្ត Elazig​ និង​នៅ​ក្បែរ​ទីក្រុង Malatya

អត្ថបទ៖ សុខ​មាន