លោក Trump បាន​លើក​ឡើង​ពី​ការ​ផ្ដល់​ជំនួយ​ចាំ​បាច់​ណា​មួយ​ដល់​​ចិន ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​​វីរុស Wuhan​ ឡើង​ដល់ ១០៦​នាក់​

233

ចិន៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump បាន​លើក​ឡើង​ពី​ការ​ផ្ដល់​ជំនួយ​ចាំបាច់​ណាមួយ​ដល់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​គ្រប់គ្រង​ការ​ផ្ទុះ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណាក្នុង​ទីក្រុង Wuhan ​ភាគ​កណ្ដាល​ដែល​បាន​សម្លាប់​មនុស្ស ១០៦​នាក់​ និង​បណ្ដាល​មនុស្ស​រាប់​សិប​លាន​នាក់​ ជាប់​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​ថា​ លោកនាយក​រដ្ឋមន្ត្រី​ចិន​ Li Keqiang នឹង “​ត្រួតពិនិត្យ​ និង​ដឹកនាំ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​គ្រប់គ្រង​ការ​ផ្ទុះ​រាលដាល​នៃ​វីរុស​នេះ និង​បាន​សន្យា​ពង្រឹង​បន្ថែម​ទៀត​ ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​សាធារណជន​ថា ​មិន​អាច​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេល​វេលា​។​ ភាគហ៊ុន​ពិភព​លោក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុតក្នុង​រយៈ​ពេល​ ២សប្ដាហ៍​ដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​នៃ​វីរុស ​បន្ទាប់ពី​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២ លើ​ពិភព​លោក​បាន​ហាម​ប្រាម​​ការ​ធ្វើ​ដំណើរ ​និង​ពន្យារ​ពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន​។​ លោក Trump ដែល​បាន​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល ១៨ខែ​ជាមួយ​ទីក្រុង​ប៉េកាំង​បាន​និយាយ​តាម​បណ្ដាញ Twitter ថា យើង​បាន​ទាក់​ទង​ជាមួយ​ចិន​ជា​ប្រចាំ​លើ​បញ្ហា​វីរុស​នេះ​៕

អត្ថបទ៖ សុខ​មាន