Rooney នឹង​អាច​ជួប​អតីត​ក្រុម​របស់​ខ្លួន​នៅ​ជុំ​ទី​៥ FA Cup ប្រសិន Derby ឈ្នះ Northampton នៅ​ជុំ​ទី៤

75

បាល់ទាត់៖ ខ្សែប្រយុទ្ធ Wayne Rooney អាច​ប្រឈមមុខ​នឹង​ក្រុម​ចាស់​របស់​ខ្លួន​ Manchester United ក្នុង​ការ​ប្រកួត FA Cup ជុំ​ទី​៥ ប្រសិនបើ Derby អាច​ឆ្លង​ផុត Northampton ក្នុង​ការ​ប្រកួត​ជុំ​ទី​៤ របស់​ពួកគេ​។​ ​Rooney ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ របស់​ក្រុម​បិសាច​ក្រហម​ Manchester United និង​ក្រុម​ជំរើស​ជាតិ​អង់គ្លេស​បាន​ចូលរួម​ជាមួយ​ក្លិប​នៅ​លី​គ​ទី​២ អង់គ្លេស ​League Championship, Derby County ក្នុងនាម​ជា​គ្រូ​បង្វឹក និង​កីឡាករ​កាលពី​ខែ​មករា​ពី​ក្លិប​អាមេរិក ​DC United

​​បច្ចុប្បន្ន​មាន​វ័យ ៣៤​ឆ្នាំ​ Ronney​ ចូល​លេង​បាន ៥៥៩​ប្រកួត​អោយ Manchester United ដោយ​រក​បាន ២៥៣គ្រាប់​។​ ​Rooney បាន​ជើងឯក English Premier League 5​លើក, Champions League, Europa League និង FA Cup ម្តង​បន្ទាប់ពី​ចូលរួម​ពី Everton ក្នុង​តម្លៃ ២៧​លាន​ផោន​ក្នុង​ឆ្នាំ២០០៤។​ ​ចំណែក​លទ្ធផល​ចាប់ឆ្នោត​ផ្សេងទៀតក្រុម​ការពារ​ជើងឯក​ Manchester City នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី ​Sheffield Wednesday។​ ​ក្រុម​តោ​ខៀវ Chelsea នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Shrewsbury Liverpool ខណៈ​ដែល ​Arsenal ធ្វើដំណើរ​ទៅ​ជួប Portsmouth បន្ទាប់ពី​យកឈ្នះ​ក្រុម Bournemouth ១ យប់​មិញ​។​ ​ការប្រកួត​ទាំង ​៨​គូ​នឹង​ត្រូវ​ប្រកួត​ក្នុង​សប្ដាហ៍​តែមួយ ៣​ថ្ងៃ​ជាប់​គ្នា​ចាប់ពី​ថ្ងៃ​ទី​៣៥ ខែ​មីនា​៕

អត្ថបទ​៖​នាង សុភា​វុ​ធ