Nadal ទំលាក់​ម្ចាស់​ស្រុក Nick Kyrgios ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Australian Open

80

វាយ​កូន​បាល់៖ ​កីឡាករ​លំដាប់​កំពូល​អេ​ស្ប៉ា​ញ Rafael Nadal បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​អូស្ត្រាលី​ Nick Kyrgios ដោយ​ប្រើ ​៤សិត​ដើម្បី​ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Grand Slam, Australian Open​

​​កីឡាករ​វ័យ ៣៣​ឆ្នាំ Rafael Nadal មិនដែល​ចាញ់​មួយ​សិត​ណា​ឡើយ​មកដល់​វគ្គ​នេះ ទើប​លើក​នេះ Nick Kyrgios បាន​យកឈ្នះ​នៅ​សិត​ទី​២ មុន​ពេល​ដែល Nadal យកឈ្នះ ២​សិត​ចុងក្រោយ​។ ​Kyrgios ដែល​ពាក់​អាវ​កីឡាករ​បាល់បោះ Kobe Bryant ក្នុង​ការ​កំដៅ​សាច់ដុំ​បាន​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ ប៉ុន្តែ Nadal នៅតែ​អាច​យកឈ្នះ​បាន​ក្នុង​លទ្ធផល ៦៣, ៣៦, ៧() និង() ។​ ​Rafael Nadal នឹង​ត្រូវ​ជួប​ជាមួយ​កីឡា​ករ​លំដាប់​ទី​៥ អូទ្រីស Dominic Thiem​ នៅ​វគ្គ ៨​នាក់​ចុងក្រោយ​។

​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ កីឡា​ការិនី​លំដាប់​លេខ​៤ Simona Halep​ ក៏បាន​ធានា​កៅអី​នៅ​វគ្គ ៨នាក់​ចុង​ក្រោយ​ដែរ ក្រោយ​យក​ឈ្នះ​កីឡា​ការិនី​ប៊ែ​ល​ហ្ស៊ិ​ក Elise Mertens​។ ​ជា​ការ​ប្រកួត​តានតឹង​មួយ​ដែរសំរាប់​កីឡា​ការិនី​ទាំងពីរ ប៉ុន្តែ​មិន​ឈាន​ចូល Tiebreak ឡើយ បន្ទាប់ពី Halep​ អា​ចរក​ច្រក​ចេញ​ឃើញ​ដោយ​យក​បាន Breakpoint ក្នុង​សិត​នីមួយៗគ្រប់គ្រាន់​ដើម្បី​យកឈ្នះ​ក្នុង​លទ្ធផល ២សិត ៦៤ និង ៦១​។ ​កីឡា​ការិនី​រ៉ូ​ម៉ា​នី Simona Halep​ ដែល​ជា​ជើងឯក​រង​នៅ​ទី​នេះឆ្នាំ២០១៨ នឹង​ត្រូវ​ជួប​ជាមួយ​កីឡា​ការិនី​អេ​ស្តូ​នី Anett Kotaveit​ នៅ​វគ្គ ៨​នាក់​ចុងក្រោយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ