ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​អាណត្តិ​ទី​៩

95

កា​រ៉ា​តេ​៖ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិកបន្ដ​ធ្វើជា​ ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​អាណត្តិ​ទី​៩ មួយ​អាណត្តិ​ទៀតហើយ​ក្នុង​ឆ្នាំ​២០២០២០២៤ ដើម្បី​បន្ដ​ដឹកនាំ​វិស័យ​កីឡា​មួយ​នេះ​ឆ្ពោះ​រក​ភាព​រីកចម្រើន ពិសេស​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។

ពិធី​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​សហ​ព័ន្ធ​អាណត្តិ​ថ្មី​នេះ បាន​ធ្វើ​ឡើង​ក្នុង​ម​ហ​សន្និបាត​បញ្ចប់​អាណត្តិ​ទី​៨ បន្ដ​អាណត្តិ​ទី​៩ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជានៅ​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ធ្វើជា​សាក្សី​ពី​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរ។​ ចំពោះ​សមាសភាព​ថ្នាក់​ដឹកនាំ​អាណត្តិ​ទី​៩ ក្រៅពី​មាន​ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន ជា​ប្រធាន ក៏​មាន​អនុ​ប្រធាន​សហព័ន្ធ ៦​រូប​ដែររួមមាន​ឯកឧត្តម លឹម គានហោ​, ឯកឧត្តម ជូ វិចិត្រ​, ឯកឧត្ដម សុខ ស៊ីផាន់ណា​, ឯកឧត្ដម សាម​ឌី ស៊ីវ​ឌ្ឍ​នា​, ឯកឧត្ដម ហៅ រតនៈ និង​លោក សាយ ណូ​រ៉ា​។ ចំណែក​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​បន្ដ​ធ្វើជា​អគ្គលេខាធិការ អម​ដោយ​អគ្គលេខាធិការ​រង ៤​រូបដូចជា​ឯកឧត្ដម ណុប វ៉ាន់​ថា​រ៉ូ រង​, ឯកឧត្ដម មិញ ប៉ែន​កុសល​, ឯកឧត្ដម អ៊ិ​ច សុខ​មុន្នី និង​លោក ដែន ភារៈ។

ចំពោះ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​គឺ​មាន​ឯកឧត្ដម កែវ ប៉ែង​វត្ត ជា​អគ្គ​ហិ​រញ្ញឹក​, ឯកឧត្ដម គឹម អង្គា​រា, ឯកឧត្ដម ជាតិ ដា​វុ​ធ​, អ៊ូ វង្ស​សុខា​, ឯកឧត្ដម រ័ត្ន មុន្នី ជា​អគ្គ​ហិ​រញឹក​រង រួម​ទាំង​សមាជិក ៤​រូប។ សរុប​សមាជិក​គណៈកម្មា​ធិការ​ប្រតិបត្តិ​សហព័ន្ធ​អាណត្តិ​ទី​៩ គឺ​មាន​ចំនួន ២១​រូប​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន នៅ​ក្នុង​មហាសន្និបាត បន្ទាប់ពី​មានការ​ឯកភាព​ពី​ស​មា​ជិ​ក​ប្រតិបត្តិ​សហព័ន្ធ​ទាំងអស់៕

អត្ថបទ៖ លី ឈុន​ឡា