ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​ Wuhan ឡើង​ដល់​ ១០៦​នាក់ និង​មាន​ការ​ចម្លង​ថ្មី​ជិត ​១,៣០០​ករណី​នៅ​ចិន

111

ចិន៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​​នេះ​ថា ​ចំនួន​អ្នក​បាត់​បង់ជីវិត​ដោយសារ​ការ​ផ្ទុះ​រាលដាល​ នៃ​វីរុស​ឆ្លង​នៅ​ប្រទេស​ចិន​បាន​កើន​ឡើង​ដល់ ១០៦​នាក់​ ខណៈ​ដែល​មាន​ករណី​ថ្មី​ជិត ១.៣០០ ត្រូវ​បាន​បញ្ជាក់​។​ គណៈកម្មការ​សុខាភិបាល​នៅ​ភាគ​កណ្ដាល​ខេត្ត ​Hubei ដែល​ជា​ចំណុច​កណ្ដាល​ នៃ​ការ​រាតត្បាត​បាន​និយាយ​ថា ​មនុស្ស ២៤​នាក់​ទៀត​បាន​បាត់បង់​ជីវិត​ដោយសារ​វីរុស​នេះ ហើយ​មនុស្ស ១.២៩១​នាក់​បាន​ឆ្លង​ជំងឺ​នេះ​ ដែល​ធ្វើ​ឲ្យ​​ចំនួន​ករណី​ដែល​បាន​បញ្ជាក់​សរុប​ឡើងដល់​ជាង ៤០០០​នាក់​នៅ​ទូទាំង​ប្រទេស​។

វីរុស​ដែល​បាន​កើត​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan ​របស់​ប្រទេស​ចិន​ ចាប់​តាំង​ពី​ពេលនោះ​មក​ត្រូវ​បាន​គេ​រក​ឃើញ​ នៅ​ក្នុង​ប្រទេស​ចំនួន ១២ ក្នុង​នោះ​រាប់បញ្ចូល​ទាំង​អ្នកជំងឺ​ដែល​ត្រូវ​បាន​បញ្ជាក់ ​ជា​លើក​ដំបូង​នៅ​ប្រទេស​កាណាដា ​និង​ស្រីលង្កា​។​ កាលពី​សប្ដាហ៍​មុន​ប្រទេស​ចិន​បាន​បិទ​តំបន់ ​ដែល​រង​ផល​ប៉ះ​ពាល់​នៅ​ក្នុង​ខេត្ត​ Hubei ​នៅ​ក្នុង​ប្រតិបត្តិ​ការ​ដាក់​អ្នកមាន​ផ្ទុក​វីរុស​ ឲ្យ​នៅ​ឆ្ងាយ​ពី​គេ​ដ៏​ធំ​បំផុត ហើយ​កំពុង​សាងសង់​មន្ទីរពេទ្យ​ថ្មី​ចំនួន ២​បន្ថែម​ទៀត​ដើម្បី​ព្យាបាល​អ្នក​ផ្ទុក​វីរុស​។ លោក​ប្រធានាធិបតី ​Xi Jinping ​បាន​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ ​ដើម្បី​ដោះស្រាយ​ការ​ផ្ទុះ​រាលដាល​នៃ​វីរុស​នេះ​៕

អត្ថបទ៖ សុខ​មាន