Christian Eriksen​ ទៅដល់ Inter Milan ហើយ​មុន​ចុះហត្ថលេខា​ថ្ងៃនេះ​

104

បាល់ទាត់៖ ​កីឡាករ​ដា​ណឺ​ម៉ាក Christian Eriksen​ បាន​មកដល់​ក្លិប​អ៊ីតាលី ​Inter Milan ហើយ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពិនិត្យ​សុខភាព ខណៈ​ការផ្ទេរ​នឹង​សំរេច​ផ្លូវការ​ថ្ងៃនេះ​។ ​Christian Eriksen​ បាន​មកដល់​ទឹកដី Milan មុន​ការ​រំពឹង​ទុក​ពី​ការផ្ទេរ​ទៅកាន់​ក្លឹប Inter Milan ​ពី Tottenham Hotspur​

​​Inter Milan​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បង់ថ្លៃ ២០​លាន​ផោន​សម្រាប់​កីឡាករ​វ័យ ២៧​ឆ្នាំ​ដែល​កិច្ច​សន្យា​របស់ Spurs នឹង​អស់​នៅ​ចុង​រដូវ​កាល​២០១៩២០។​ ​តាម​សេចក្ដីរាយការណ៍ Eriksen​ នឹង​ចុះ​កិច្ច​សន្យា​រហូតដល់​ខែ​មិថុនា​ ឆ្នាំ​២០២៤ ដែល​អាច​នឹង​មាន​ប្រាក់​ឈ្នួ ៣៨០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​។​ កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ​កិច្ចសន្យា​របស់​គេ ​នឹង​អស់​សុពលភាព​នៅ​ចប់​រដូវ​កាល​នេះ ដូច្នេះ Spurs ចង់​មិនក៏​ត្រូវ​លក់​ចេញ​ បន្ទាប់ពី​ការចរចា​បន្ត​កិច្ចសន្យា​មិន​អាច​ទៅមុខ ជាជាង Eriksen ​ចាកចេញ​ដោយ​មិន​មាន​តម្លៃ​ផ្ទេរ​ណាមួយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ