កម្មសិទ្ធិបញ្ញា​មាន​សារៈសំខាន់ និង​ជា​ទ្រព្យសម្បត្តិ​យ៉ាង​ល្អប្រសើរ

178

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និយាយ ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការរក្សា​កម្មសិទ្ធិ​បញ្ញា​របស់ខ្លួន​, ដើម្បី​ឈានទៅ​លក់​កម្មសិទ្ធិបញ្ញា​បន្ត (​ឬ​ហៅថា​ការលក់ Brand name ទៅ​ឲ្យ​អ្នកផ្សេង​) ដែល​ប្រកាស​នេះ​ចាត់ទុកជា​ទ្រព្យសម្បត្តិ​យ៉ាង​ល្អប្រសើរ នៅក្នុង​អាជីវកម្ម​របស់ខ្លួន​។​

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានលើកឡើង​នៅក្នុង​សន្និសីទ​រួម ស្តីពី​កម្មសិទ្ធិបញ្ញា ការទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា រវាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​អង្គភាព​ប្រកាសនីយបត្រ​ត​ក្ត​កម្ម​អឺរ៉ុប នៅ​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ​២០២០ នេះ​ថា ពាក់ព័ន្ធ​និង​ក្របខ័ណ្ឌ​កម្មសិទ្ធិ​បញ្ហា ក្រសួង​ឧស្សា​កម្ម និង​សិប្បកម្ម បាន​បន្ត​ពង្រីក​កិច្ចការពារ​សិទ្ធិ​កម្ម​ឧស​ហ្សា​ហក​ម្ម ក្នុងនោះ​ប្រកាសនីយបត្រ​ត​ក្តក​ម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​កិច្ចការពារ​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ថ្មីៗ​ជាដើម ក្នុងនោះ​ដើម្បី​សម្រេចបាន​តាម​ផែនការ​នេះ ក្រសួង​បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ និង​បណ្តា​អង្គភាព​កម្មសិទ្ធិបញ្ញា​ពិភពលោក សំដៅ​ធ្វើ​យ៉ាងណា​ជំរុញ​ការងារ​ទាំងនេះ ឲ្យ​ដំណើរការ​ល្អប្រសើរ និង​ស៊ីសង្វាក់​គ្នា​ជាមួយ​អន្តរជាតិ រួមជាមួយ​ការ​ជំរុញ​ឲ្យ​មានការ​ចុះបញ្ជី​ការពា​សិទ្ធិ​កម្ម សិទ្ធិ​ឧស្សាហកម្ម​នៅ​កម្ពុជា ឲ្យ​កាន់តែ​ទូលាយ​ផងដែរ ។​

​​​ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ទាក់ទង​នឹង​ការចុះបញ្ជី​ឧស្សាហកម្ម​កន្លងមកនេះ ក្រសួង​ឧស្សាហ​កម្មបាន​អនុវត្តន៍ ជាមួយ​អង្គភាព​ប្រកាសនីយបត្រ​ត​ក្ត​កម្ម​អឺរ៉ុប គឺ​ក្រសួង​ទទួលបាន ២៣៣ ពាក្យស្នើសុំ។ ដោយឡែក​ជាមួយ​ប្រទេស ចិន កូរ៉េ ជប៉ុន និង​ជាមួយ​ប្រទេស​សឹង្ហ​បុរី ក្រសួង​ទទួលបាន​ប្រមាណ​ជាប់ ១​ពាន់​ពាក្យស្នើសុំ​, សរុប​ទាំងអស់ ក្រសួង​នឹង​ចេញ​កម្ម​សិទ្ធ​បញ្ហា​នៅក្នុង​ខែក្រោយ ប្រមាណ​ជាង ១ ៤០០ ផងដែរ។ ដូច្នេះ​ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការរក្សា​កម្ម​សិ​ទ្ធ​បញ្ញា​របស់ខ្លួន ការលក់​កម្ម​សិទ្ធ​បញ្ញា​បន្ត ដែល​ចាត់ទុកជា​ទ្រព្យសម្បត្តិ​យ៉ាង​ល្អប្រសើរ នៅក្នុង​អាជីវកម្ម​របស់ខ្លួន ។​

​​ជុំវិញ​ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នេះ លោក António Campinos ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា​ស​ហគ​មន៍​អឺរ៉ុប បាន​លើកឡើងថា ស្របពេល​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់តែ​រី​ម​ចម្រើន ក្នុងនោះ​ការ​ជម្រុញ​ធ្វើ​ពាណិជ្ជកម្ម​លើ​ពិភពលោក បាន​កើន​ឥតឈប់ឈរ​, ស្ថិតក្នុង​ខណៈ​នេះ ការចុះបញ្ជី​ផ្នែក​កម្មសិទ្ធិបញ្ញា ពិត​ជាមាន​សារៈសំខាន់ ក្នុង​កិច្ចការពារ​របកគំហើញ នៅលើ​បច្ចេកវិទ្យា​ច្នៃប្រឌិត​, ក្នុងនោះ​ដើម្បី​ដៅ​ចៀសវាង ការ​ក្លែងបន្លំ ឬ​ការ​ប្តូរផ្លាស់​គ្រប់​រូបភាព​ណាមួយ ដោយ​គ្មាន​ច្បាប់ទម្លាប់ ចំពោះ​បណ្តា​ក្រុមហ៊ុន​ដែលមាន​បំណង​ចុះបញ្ជី ត្រូវ​សិក្សា​ស្វែងយល់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក ដែល​បច្ចុប្បន្ន​មានការ​រ​ស្រាវជ្រាវ​រកឃើញ មាន​ចំនួន​ប្រមាណ​ជ ១១០​លាន ប្រកាសនីយបត្រ​ត​ក្ត​កម្ម​, ដូច្នេះ​មុន​និង​ធ្វើ​ចុះបញ្ជី​ផ្នែក​កម្មសិទ្ធិបញ្ញា ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ចៀង​វាង​ការ​ចុ​ញ​បញ្ជី​ជាន់គ្នា ខណៈ​ដែលមាន​អតិថិជន​បានដាក់​ប្រកាសនីយបត្រ​ក​ត្ត​កម្ម​រួច​៕